ស្មាតហ្វូនស៊េរីថ្មី HONOR X7b លេងហ្គមជាមួយថ្មអមតៈ អាចថតរូបច្បាស់ស្អាតទាំងយប់ថ្ងៃ 108MP តម្លៃជាង 169$

អាជីវកម្ម

ព្រឹកមិញនេះ ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជាដាក់សម្ពោធជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មី HONOR X7b ថ្មអមតៈ ថតរូបច្បាស់ទាំងយប់ថ្ងៃ និង Dual Speakers (អាចតំឡើងសម្លេងបាន200%) ក្នុងតម្លៃត្រឹមតែ 169$ ថែមកាដូកក្រើក ផ្អើលហ្វេនៗដើរផ្សារទំនើបសូរិយា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជនអាចធ្វើការកម្ម៉ុង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី HONOR X7b នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស ក្នុងតម្លៃត្រឹមតែ 169$ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 22 មីនា ឆ្នាំ 2024 នឹងទទួលបានកាដូ HONOR Gift Box តម្លៃ 39$។
 
មានឈាមជ័រនៅក្នុងត្រកូលX ស្មាតហ្វូនស៊េរីថ្មី HONOR X7b គឺជាប្អូនប្រុសទី2 ក្នុងត្រកូលX
ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថកាន់តែ ទំនើបស៊ីវិល័យ ទាន់សម័យកម្រិត Flagship Design ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប មានថាមពលថ្ម 6000mAh កម្រិត Power Bank ប្រើបានមួយសប្តាហ៍ សាកត្រឹម2ដង មានអង្គផ្ទុកទិន្នន័យធំ 256GB និង រ៉េម 16GB ដំណើរការរលូនឥតទាក់ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តលេងហ្គេម ទោះបីជាបើក 25 apps ក្នុងពេលតំណាលក៏ឥតបញ្ហា។ HONOR X7b មានកាមេរ៉ាទំហំ 108MP Ultra Clear យប់ថ្ងៃ និង មុខងារ Vlog ថតពីរប្លង់ក្នុងពេលតែមួយ (Dual-View Mode) មានបាស់ពីរគ្រាប់ (Dual Speakers) ដែលអាចបន្លឺសំឡេងលាន់លឺច្បាស់ល្អ 200% Stero Sound ។ ជាពិសេស HONOR X7b មានអេក្រង់ស្វិត ធន់នឹងការធ្លាក់ប្រេះបែក មិនចាញ់ស្មាតហ្វូនរៀមច្បង HONOR X9b & HONOR X8b ប៉ុន្មានឡើយ។


លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X7b លេងហ្គេមជាមួយថ្មអមតៈ នឹងអង្រួនទីផ្សារស្មាតហ្វូនថ្នាក់មធ្យមនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃល្អមួយគ្មានពីរ គឺត្រឹមតែខ្ទង់ជាង 100$ ប៉ុណ្ណោះ ដែលជាឆ្លើយតបទៅនឹងតម្រូវការអតិថិជននាពេលបច្ចុប្បន្ន។
 
សូមរំលឹកផងដែរថា ស្មាតហ្វូនស៊េរីថ្មី HONOR X7b មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌គុជ ពណ៌ខ្មៅគ្រញ៉ូង និង ពណ៌ឥន្ទធនូ។ សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះតទៅ នៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ក្នុងតម្លៃត្រឹមតែ 169$ ថែមជូនកាដូ HONOR Gift Box តម្លៃ 39$។ ប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុត ព្រោះចំនួនកាដូបន្ថែមមានកំណត់!