មកដឹងពីប្រូម៉ូសិនធំៗ៣ របស់បុរី វិមានសំណាង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

អាជីវកម្ម

ប្រូម៉ូសិនដ៏អស្ចារ្យបានមកដល់ទៀតហើយ! ដើម្បី​អបអរសាទរ​​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ លោកអ្នក​នឹងទទួលយកឱកាសចំណេញផ្ទួនៗមិនធ្លាប់មានជាមួយការផ្តល់ជូនដ៏សន្ធឹកសន្ធាប់ ពីបុរី វិមានសំណាង ដែលរួមមាន​ដូចជា៖ ១)ទទួលបានការដេគ័របន្ទប់មេគ្រួសារមួយឈុត, ២)ទទួលបានប្រព័ន្ធការពារសត្វកណ្តៀរ និង​ ៣)ទទួលបាន​សាទែន​ទឹក​ចំណុះ 1500L។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ជូន​ប្រូម៉ូសិន​ពិសេស​នេះ មានសុពលភាព​ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤
សម្រាប់​ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗។

បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់​អភិជន ដែលមានម៉ូដផ្ទះវីឡា ៤ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន និងរ៉ូយ៉ាល់វីឡា។

បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការ​សាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែក​ធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលស័ក្តសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕