CAMBODIA LITE BEER ចេញថ្មី រសជាតិស្រាលស្រទន់កាឡូរីទាប កម្រិតជាតិអាល់កុលត្រឹមតែ ៤% សម្ពោធលក់លើទីផ្សារជាផ្លូវការហើយ!

អាជីវកម្ម

CAMBODIA LITE BEER ផលិតផលថ្មី រសជាតិស្រាលស្រទន់ កាឡូរីទាប កម្រិតជាតិអាល់កុលត្រឹមតែ ៤% ដែលជាសមិទ្ធិផលដ៏ថ្មីសន្លាងមួយប្រភេទទៀត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដាក់សម្ពោធលក់ជាផ្លូវការលើទីផ្សារ ក្រោមវត្តមានរបស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ខ្មែរ ប៊ែវើរីជីស និងបុគ្គលិកគ្រប់ជាន់ថ្នាក់ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានរបស់ CAMBODIA LITE BEER ដែលមានរសជាតិស្រាលស្រទន់បែបថ្មី គំនិតច្នៃប្រឌិតខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប Ultra-Filtered កំពុងញ៉ាំងឱ្យផលិតផលថ្មី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នេះផ្ទុះការចាប់អារម្មណ៍លើទីផ្សារយ៉ាងខ្លាំង។

រសជាតិថ្មីបែប ស្រាលស្រទន់ ក្នុងកម្រិតជាតិអាល់កុលត្រឹមតែ ៤% ប៉ុណ្ណោះ ជាពិសេសមានកាឡូរីទាប CAMBODIA LITE BEER គឺពិតជាស័ក្តិសម និងល្អបំផុត សម្រាប់អ្នកដែលគិតគូរដល់បរិមាណរបបចំណីអាហារប្រចាំថ្ងៃជាទៀងទាត់។
 
កំប៉ុងរចនារូបរាងដ៏ល្អឯក ប្រណិត ទាន់សម័យ កំពុងធ្វើឱ្យ CAMBODIA LITE BEER ទើបចេញថ្មីថ្មោងលើទីផ្សារនេះ ក្លាយជាចំណែកនៃភាពស្រស់ស្រាយ និងការជួបជុំគ្រប់ប្រភេទ។

ក្នុងថ្ងៃសម្ពោធ CAMBODIA LITE BEER នេះដែរ អ្នកឧកញ៉ា លាង ម៉េង និងក្រុមការងារ ក៏បានចុះជួបសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនអាជីវករតាមដេប៉ូលក់រាយ និងបោះដុំ ដែលជាដៃគូសហការ និងគាំទ្រ គ្រប់ផលិតផល Made in Cambodia របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែរ។

ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០% ខិតខំសាងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់កម្ពុជាដល់ពិភពលោក មានផលិតផលល្បីៗដូចជា ភេសជ្ជៈប៉ូវកម្លាំង​ វើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ទឹកពិសាកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងKIZZ ទឹកពិសាកម្ពុជា និង CAMBODIA BEER​ ដែលមានផលិតផល​ CAMBODIA LITE BEER រសជាតិថ្មី ដែលទើបតែសម្ពោធដាក់លក់លើទីផ្សារថ្មីៗនេះ។
 
CAMBODIA LITE BEER រសជាតិស្រាលស្រទន់ ជួបជុំបានយូរ!

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល!