មិនមែន Prank! កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

អាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា ដាក់សម្ពោធកំពូលស្មាតហ្វូនឆ្លាតវៃស៊េរីថ្មី HONOR Magic6 Pro 5G បំពាក់នូវកាមេរ៉ា AI 180MP ហ្សូមបាន 100X ដំបូងគេបង្អស់ក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូនាឡិកាឆ្លាតវៃ HONOR Watch GS3, Wireless Charge, Premium Case និង Screen សរុបជាសាច់ប្រាក់ 317$  ផ្អើលអស់ម្ចាស់ហាង ដៃគូសហការ និងបណ្តាអ្នកសារព័ត៌មាននៅ Morgan Tower ជាន់ទី47 កាលពីយប់មិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីថ្ងៃទី 26 មេសា រហូតដល់ 02 ឧសភា 2024  អតិថិជនអាចកម្ម៉ង់កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសក្នុងតម្លៃត្រឹមតែ 999$ នឹងទទួលបានកាដូសរុបតម្លៃ 317$ ភ្លាមៗ។ ​

ថ្លែងនៅក្នុងកម្មវិធី លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា នឹងផ្តល់នូវបទពិសោធដ៏អស្ចារ្យ ជាមួយនឹងកាមេរ៉ាថតរូបបែប AI ស្រស់ស្អាតដូចចិត្តចង់ លែងធ្ងរ លែងរអ៊ូរទាំ លែងបារម្ភ ភ័យខ្លាចរូបថតមិនស្អាតទៀតហើយ ជាមួយនឹងយុគ្គសម័យ AI កាមេរ៉ាទំហំ 180MP។ ​

HONOR Magic6 Pro 5G ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាង ជាមួយនឹងរចនាបថទំនើបស៊ីវិល័យ ទាន់សម័យកម្រិត Flagship Design ជាមួយនឹងបច្ចេកវិទ្យា AI ឆ្លាតវៃសម្បូរបែប AI Motion Sensing Capture ជាមុខងារចាប់យករូបភាពដែលមានចលនាលឿនបំផុត បានយ៉ាងច្បាស់ដោយស្វ័យប្រវត្តិ មានកាមេរ៉ាក្រោយបីគ្រាប់ដែលកាមេរ៉ាមេមានទំហំ 50MP (f/1.4-f2.0, OIS) សម្រាប់ថតប្លង់ទូទៅ អាចកែ (Adjust) ពន្លឺទាំងយប់ទាំងថ្ងៃដោយស្វ័យប្រវតិ្ត (1/1.3-inch) និងថតរូប Portrait 2.5X-5X ដូចកាមេរ៉ាអាជីព មានមុខងារ Color Video LOG/LUT សម្រាប់ Vloger ។ កាមេរ៉ាទី2 ទំហំ 50MP Ultra Wide (f/2.0) សម្រាប់ថតប្លង់ទូលាយ ថតរូបមនុស្សឃើញខ្ពស់ស្រឡះល្អ និង កាមេរ៉ាទី3 ទំហំ 180MP Periscope Telephoto ( f/2.6, 2.5x Optical Zoom) អាចហ្សូមបានរហូតដល់ 100X (Digital Zoom) ជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS ជាពិសេសអាចថតវីដេអូកម្រិត4K ថែមទៀតផង។ ​ចំណែកកាមេរ៉ាមុខមានទំហំ 50MP (f/2.0) ផ្គួបនឹង 3D Depth កាមេរ៉ា ងាយស្រួលសម្រាប់ការថតស៊ែលហ្វីបានច្បាស់ស្អាតល្អ ទ្រទ្រង់ការថតវីដេអូស៊ែលហ្វីកម្រិត 4K និង Face Unlock បានលឿនរហ័ស សុវត្ថិភាព មិនថានៅទីងងឹតខ្លាំង ដោយបច្ចេកវិទ្យា (biometrics sensor)។ ​

លោក Jerry Thai អគ្គនាយកក្រុមហ៊ុន និងជាស្ថាបនិកអាជីវកម្ម ប្រាប់ចំៗ (BrabChomChom) បានបង្ហាញនូវរូបភាព ដែលបានផ្តិតដោយ កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G ប្រកបដោយគុណភាពច្បាស់ស្អាតកម្រិតអាជីព ជាអំណះអំណាងជាក់ស្តែងនឹងភ្នែក ធ្វើឲ្យម្ចាស់ហាង ភ្ញៀវកិត្តិយស និង ហ្វេនៗ ស្ញើចសរសើរភ្ញាក់ផ្អើល នូវសមត្ថភាព AI កាមេរ៉ារបស់កំពូលស្មាតហ្វូនស៊េរីថ្មីនេះមិនដាច់ពីមាត់។  

ទន្ទឹមនឹងនេះ លោក John Sey ជាអ្នកផលិតមាតិកាលើបណ្តាញសង្គម (Top Reviewer) បានសង្កត់ធ្ងន់ៗថា HONOR Magic6 Pro​ 5G គឺស័ក្តសមសម្រាប់អ្នកស្រឡាញ់ការថតរូប ថតវិដេអូកម្រិតអាជីព និងជាពិសេសអ្នកដេញទាន់យុគ្គសម័យ AI កាមេរ៉ា។

ស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G លើកនេះ ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេត Magic Portal ដែលជាមុខងារ AI អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចូលទៅកាន់ Navigate (Drag to Navigate), ចូលទៅកាន់កំណត់ចំណាំ (Drag to Notes), ចែករំលែក (Drag to Share), ផុស (Drag to Post), និង ស្វែងរក (Drag to Search) កាន់តែឆ្លាតវៃ។

HONOR Magic6 Pro 5G បំពាក់នូវអេក្រង់ដែកថែប 6.8” ធន់នឹងការធ្លាក់ជាងមុន 10ដង ភ្ជាប់បច្ចេកវិទ្យាប្រព័ន្ធការពារភ្នែក200% 4320Hz PWM dimming ដែលទទួលស្គាល់ដោយ Dolby VISION និង HDR Vivid  មានថាមពលថ្មធំទំហំ 5600 (HONOR Gen 2nd Silicon-carbon Battery) សាកត្រឹមតែ 40 នាទី បាន100% ពេញ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនរហ័សទាន់ចិត្ត 80W និង Wireless Charger 66W។ កាន់តែអែម HONOR Magic6 Pro 5G មានប្រព័ន្ធការពារជម្រាបទឹក IP68  ប្រតិបត្តិការណ៍ដោយ បំពាក់បន្ទះឈីប Snapdragon 8 Gen3 បច្ចេកវិទ្យា 5G (HONOR C1+Chipset)  ចាប់សេវ៉ាលឿនដូចផ្លេកបន្ទោរ។

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌បៃតងខ្ចី និងពណ៌ខ្មៅ។ សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចកម្ម៉ង់ទុកមុនបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 ឧសភា 2024 ក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$ ភ្លាមៗ។ ​ប្រញាប់ឡើងសូមកុំឲ្យឱកាសល្អនេះកន្លងផុតដោយងាយៗ៕