(ភ្នំពេញ)៖ ប្រេងម៉ាស៊ីនលំដាប់កំពូលរបស់ប្រទេសជប៉ុន ENEOS បន្ដភាពជោគជ័យរបស់ខ្លួនលើទីផ្សារក្នុងប្រទេសកម្ពុជា ជាមួយការជួបជុំអតិថិជនប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២៤។ ពិធីជួបជុំប្រចាំឆ្នាំនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅមណ្ឌលព្រីមៀរសែនសុខ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសរាប់ពាន់នាក់។
លោកឧកញ៉ា សូ សុខប៊ុនលីម នាយកគ្រប់គ្រង ក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd បានលើកឡើងថា ពិធីជួបជុំប្រចាំឆ្នាំលើកទី៧ ចាប់តាំងពីក្រុមហ៊ុន បានប្រតិបត្តិការលក់ផលិតផលប្រេងម៉ាស៊ីន ENEOS អស់រយៈពេល៩ឆ្នាំកន្លងទៅ។ ការប្រារព្ធពិធីជួបជុំនេះ មានគោលបំណងដើម្បីថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងអស់ ចំពោះប្រេងម៉ាស៊ីន ENEOS និងបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាង អតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។
លោកឧកញ៉ា បានបន្ដទៀតថា បច្ចុប្បន្នផលិតផលប្រេងម៉ាស៊ីន ENEOS បាននិងកំពុងចែកចាយនៅទូទាំងប្រទេស តាមរយៈអតិថិជនលក់ដុំ និងរាយ ដោយកំពុងផ្គត់ផ្គង់នូវផលិតផលជាច្រើនប្រភេទ ដែលរួមមាន ប្រេងម៉ាស៊ីនសម្រាប់ម៉ូតូគ្រប់ធុន, ប្រេងម៉ាស៊ីន, ប្រេងប្រអប់លេខសម្រាប់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញគ្រប់ធុន ព្រមទាំងប្រេងម៉ាស៊ីនគ្រប់ប្រភេទ សម្រាប់គ្រឿងចក្រធុនធ្ងន់ បម្រើឲ្យវិស័យសាធារណការ កសិឧស្សាហកម្ម និងវិស័យសំណង់។
លោកឧកញ៉ា សូ សុខប៊ុនលីម បានអះអាងថា ដោយសំឡឹងឃើញនូវកំណើនតម្រូវការ នៃប្រេងម៉ាស៊ីនម៉ាក ENEOS ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Professional Trader (Cambodia) បានធ្វើការនាំចូលបន្ថែមនូវផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS រួមមាន៖ ENEOS X Prime កម្រិត 5W30 និង 0W20 សម្រាប់រថយន្តប្រើប្រាស់សាំង។ ENEOS X Prime នេះត្រូវបានអភិវឌ្ឍន៍ឡើងដោយវិស្វករវិទ្យាសាស្ត្រឯកទេស ផ្នែកប្រេងម៉ាស៊ីនរបស់ក្រុមហ៊ុន ENEOS Corporation ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ជប៉ុន។
ជំនួសមុខឲ្យក្រុមហ៊ុន ENEOS Corporation, ក្រុមហ៊ុន ENEOS (Thailand) Ltd និងក្រុមការងារទាំងអស់របស់ក្រុមហ៊ុន Professional Trader (Cambodia) លោកឧកញ៉ា សូ សុខប៊ុនលីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ដល់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS។
ជាមួយគ្នានេះ លោក តូស៊ីយ៉ា មាត់ស៊ូអូកា (Toshiya Matsuoka) នាយកគ្រប់គ្រងក្រុមហ៊ុន ENEOS (Thailand) Ltd បានសម្ដែងនូវការចំពោះភាពជោគជ័យដ៏ត្រចះត្រចង់កាលពីឆ្នាំចាស់ ក៏ដូចជាសម្ដែងនូវអំណរគុណទៅកាន់ក្រុមគ្រួសារប្រេងម៉ាស៊ីនទាំងអស់។ លោកក៏សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Professional Trader (Cambodia) ចំពោះការគាំទ្រ និងសហការរៀបចំពិធីដ៏មានអត្ថន័យនារាត្រីនេះ។
លោក តូស៊ីយ៉ា មាត់ស៊ូអូកា បានបង្ហាញក្ដីជឿជាក់យ៉ាងមុតមាំថា ប្រេងម៉ាស៊ីន ENEOS នឹងបង្កើតបាននូវភាពជាដៃគូរដ៏រឹងមាំបំផុតដែលជំរុញដល់ការភាពរីកចម្រើន និងភាពជោគជ័យរួមគ្នារវាងអតិថិជន និងក្រុមហ៊ុន Professional Trader (Cambodia) ហើយក៏អាចចូលរួមដើម្បីភាពរីកចម្រើន ព្រមទាំងបង្កើតបាននូវបណ្តាញ ENEOS ដ៏រឹងមាំបំផុតក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោក ស៊ីរ៉ូ អារីម៉ូតុ នាយក នៃនាយកដ្ឋានផ្នែកលក់ និងទីផ្សារ នៃផ្នែកគ្រឿងយន្តរបស់ស្នាក់ការកណ្តាល នៃក្រុមហ៊ុនសាជីវកម្ម ENEOS នៅប្រទេសជប៉ុន បានថ្លែងថា ENEOS ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដែលឈានមុខគេក្នុងវិស័យថាមពល។ ENEOS ក៏បានចូលរួមក្នុងការធ្វើពាណិជ្ជកម្មផ្សេងៗទៀត ដូចជាអាជីវកម្មប្រេងម៉ាស៊ីន ប្រេងឥន្ធនៈ ថាមពលកកើតឡើងវិញ ថាមពលអុីដ្រូសែនជាដើម។
លោកបានបង្ហាញនូវមោទនភាព ជាមួយប្រេងម៉ាស៊ីន ENEOS ចំពោះវិសាលភាពនៃផលិតផលរបស់ខ្លួនទូទាំងពិភពលោក ដែលអភិវឌ្ឍន៍ឡើងដោយគុណភាពរបស់ជប៉ុន និងបច្ចេកវិទ្យាដែលល្អឥតខ្ចោះ។ លោកថា ENEOS នឹងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវផលិតផល និងសេវាកម្មដែល្អឥតខ្ចោះជូនអតិថិជន៕