រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា – របត់ថ្មីដ៏អស្ចារ្យក្នុងវិស័យយានយន្ត និងហិរញ្ញវត្ថុនៅ
ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ ប្រតិបត្តិការដោយភាគទុនិកជនជាតិខ្មែរ និងក្រុមហ៊ុន Lynk & Co (Cambodia) ដែលជាអ្នកត្រួសត្រាយផ្លូវឈានមុខគេផ្នែក
បច្ចេកវិទ្យាយានយន្តទំនើបកម្រិតសកល បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាក្រោមប្រធានបទ “បើកបរឆ្ពោះទៅមុខដោយទំនុកចិត្ត” ក្នុងគោលបំណងការពារសុវត្ថិភាពរបស់អតិថិជន។

ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរ និងមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន បានចាប់ដៃគូជាមួយក្រុមហ៊ុន លីង អេន ខូ ដែលជាម៉ាកសញ្ញារួមបញ្ចូលគ្នានូវបច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដ៏ទំនើប។ កិច្ចសហការនេះនឹងធានាថា បទពិសោធន៌នៃការប្រើប្រាស់យានយន្តនៅកម្ពុជាទទួលបានការការពារយ៉ាងពេញលេញ។


លោក ហ៊ូ ថុង (Hu Tong) នាយកប្រតិបត្តិក្រុមហ៊ុន Lynk & Co (Cambodia) បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងនាំយករថយន្តដ៏ទំនើប Lynk & Co មកចរាចរនៅលើដងវិថីក្នុងប្រទេសកម្ពុជា យើងប្រាកដថារថយន្តទាំងអស់ត្រូវបានគាំទ្រដោយស្តង់ដារការពារដែលមានភាពទំនើបដូចគ្នា។ ក្រុមហ៊ុនធានារ៉ាប់រង អង្គរ ជេនេរ៉ល អុិនសួរេន ត្រូវបានបង្កើតឡើងជាផ្លូវការប្រកបដោយស្តង់ដាខ្ពស់ និងជាជម្រើសដ៏ល្អបំផុតក្នុងការ
ផ្តល់សេវាធានារ៉ាប់រងសម្រាប់អតិថិជន Lynk & Co នៅក្នុងប្រទេសកម្ពុជា»។

លោកស្រី ចាវ យ៉ាង (Zhao Yang) នាយិកាប្រតិបត្តិការនៃក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន បានបន្ថែមថា៖ «ក្នុងវប្បធម៌របស់ជនជាតិខ្មែរ ទំនុកចិត្តគឺពិតជាសំខាន់ក្នុងគ្រប់ដំណាក់កាលនៃការប្រាស្រ័យទាក់ទង។ ក្នុងរសៀលនេះយើងមិនមែនគ្រាន់តែពិភាក្សាអំពីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងប្រឹក្សាអតិថិជនយ៉ាងលម្អិតអំពីអនាគតនៃការធ្វើដំណើរ ការរីកចម្រើន និងការការពារសុវត្ថិភាពប្រជាជនក្នុងសហគមន៍របស់ប្រជាជន
ខ្មែរ។ នេះគឺជាចំណុចរបត់ថ្មីសម្រាប់វិស័យយានយន្ត និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការកំណត់ស្តង់ដារឧត្តមភាពថ្មីមួយ ប្រកបដោយភាពឆ្លាតវៃ សុវត្ថិភាព និងមោទនភាពជាតិ»។

ផលិតផលធានារ៉ាប់រងយានយន្តរបស់ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ត្រូវបានបង្កើតឡើងដោយផ្អែកលើចំណុចលេចធ្លោសំខាន់ៗចំនួន ៨ ដែលផ្តោតលើការធានាពិត សេវាកម្មពិត និងសន្តិភាពផ្លូវចិត្តរបស់
អតិថិជនជាចម្បង៖
- ធានារ៉ាប់រងយានយន្តដែលគ្មានកម្រិតមិនធ្វើសំណង
- ប្តេជ្ញាផ្តល់សេវាពេញលេញដោយមិនគិតតម្លៃបន្ថែម
- ផ្តល់សេវាដោះស្រាយសំណង២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុងសប្តាហ៌ និង៣៦៥ថ្ងៃក្នុង១ឆ្នាំ
- ការខូចខាតបាញ់ថ្នាំតិចតួចធានាថានឹងជួសជុលរួចក្នុងពេល២ថ្ងៃ
- ផ្តល់ជូនការត្រួតពិនិត្យយានយន្ត១០ចំនុចដោយឥតគិតថ្លៃនៅមជ្ឍមណ្ឌលដោះស្រាយសំណងធានារ៉ាប់រងយានយន្ត អង្គរ
- អតិថិជនអាចយកយានយន្តទៅជួសជុលដោយមិនតម្រូវឲ្យបង់ប្រាក់ជាមុន និងទទួលសេវាកម្មរហ័សពី
មជ្ឍមណ្ឌលដោះស្រាយសំណងធានារ៉ាប់រងយានយន្ត អង្គរ - ផ្តល់ជូនសេវាសណ្តោងយានយន្តនៅក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ
- ផ្តល់ជូនសេវាជួយទិញប្រេងសាំង ឬសាកអគ្គិសនីយានយន្ត ឬផ្លាស់ប្តូរកង់សាគួរនៅក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ

អំពីក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន៖ គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅជំនាន់ថ្មីដែលមានភាគទុនិកជាកូន
ខ្មែរ កសាងឡើងដោយទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
សម្រាប់ព័ត៌មានបន្ថែម៖
- ឈ្មោះក្រុមហ៊ុន: ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក (Angkor General Insurance PLC.)
- ទីស្នាក់ការកណ្តាល: ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
- លេខទូរស័ព្ទដោះស្រាយសំណង ២៤/៧: 1800 20 24 24 (ឥតគិតថ្លៃ)
- ព័ត៌មានទូទៅ: +855 78 24 24 24 / +855 87 24 24 24
- អុីម៉ែល: [email protected]
តាមដានពួកយើងតាមរយៈបណ្តាញសង្គម៖
- Facebook: https://www.facebook.com/share/1BNd1o5tay/?mibextid=wwXIfr
- Telegram: t.me/angkorgeneral
- Linkedin: https://www.linkedin.com/company/angkor-general-insurance-hiring/


