ម្ចាស់ក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 ប្រកាសលក់សិទ្ធិអាជីវកម្មផ្សារធម្មជាតិ24 ដល់អ្នកចង់បើកអាជីវកម្ម

អាជីវកម្ម

ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនលើអាជីវកម្មលក់ផ្លែឈើ និងផលិតផលចំណីអាហារសុវត្ថិភាពនោះ លោកស្រី ស៊ូ សោភា ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 បានប្រកាសបើកសម្ពោធក្រុមហ៊ុន សោភាផ្សារធម្មជាតិ24ជាផ្លូវការ។ ទន្ទឹមគ្នានេះដែរ លោកស្រី ក៏បានប្រកាសលក់សិទ្ធិអាជីវកម្មឬ Franchise ផ្សារធម្មជាតិ24 និងផលិតផលសម្រស់ជាច្រើនប្រភេទចាប់ពីក្បាលដល់ចុងជើង ដើម្បីបំពេញតម្រូវការអតិថិជនថែមទៀតផង។ ការប្រកាសបើកសម្ពោធនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២២ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ស៊ូ សោភា នាយិការក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 បានបញ្ជាក់ថា៖ ផ្តើមពីអាជីវកម្មលក់ផ្លែឈើ និងអាហារកែច្នៃ ជាង៣ឆ្នាំកន្លងមក ហើយតាមបែបគ្រួសារបន្តិចបន្តួច Live លក់លើបណ្តាញសង្គមហ្វេសប៊ុក និងបានបន្តវិវឌ្ឍន៍មកលក់ត្រឹមផ្ទះមួយល្វែង រហូតដល់បើកដំណើរការហាងលក់ទ្រង់ទ្រាយធំជាផ្លូវការក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ គឺទទួលបានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជនក្រោមការឈរលើគោលការណ៍ផ្តល់ផ្លែឈើផលិតផលអាហារមានគុណភាពអនាម័យ និងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជនដដែល។

ឈរលើកគោលការណ៍នេះដដែល លោកស្រី បានសម្រេចចិត្តបង្កើតជាក្រុមហ៊ុនសោភាផ្សារធម្មជាតិ24នេះឡើងដើម្បីពង្រីកអាជីវកម្មកាន់តែទូលាយ និងមានភាពងាយស្រួលបន្ថែមទៀត ដោយការប្រកាសលក់នូវសិទ្ធិអាជីវកម្មឬ Franchise ផ្សារធម្មជាតិ24 ហើយពេលនេះក្រុមហ៊ុនក៏ប្រកាសលក់ចែកចាយនូវផលិតផលថែរក្សាសម្រស់ចាប់ពីចុងក្បាល ដល់ចុងជើង និងគេហទំព័រសារព័ត៌មានឌីជីថលដ៏សម្បូរបែប ផងដែរ។

លោកស្រីបន្តថា ការសម្រេចចិត្តបើកដំណើរការក្រុមហ៊ុន លក់សិទ្ធិអាជីវកម្ម ផលិតផល និងសេវាកម្មសារព័ត៌មាននាពេលនេះក៏ស្របទៅនឹងតម្រូវការរបស់អតិថិជន អ្នកគាំទ្រ ផលិតផល និងសេវាកម្មស្តង់ដារបស់ក្រុមហ៊ុនលោកស្រី ។ ក្នុងនោះផលិតផលសម្រស់ដែលប្រកាសដាក់លក់នៅពេលនេះមានទាំងផលិតផលសម្រកគីឡូធម្មជាតិNaturallly Skinny , សំឡីថែរក្សាសម្រស់នាំចូលពីប្រទេសកូរ៉េ ម៉ាក Lakamo , ឡេលាបមុខ Cleater  និងផលិតផលមួយចំនួនទៀត។

លោក ចន ឆាយ( John Chhay) ទីប្រឹក្សាអន្តរជាតិក្រុមហ៊ុនសោភាផ្សារធម្មជាតិ24 បានបញ្ជាក់ក្នុងឱកាសនេះផងដែរថាផលិតផលទាំងអស់សុទ្ធតែមានបទដ្ឋាន ស្តង់ដាខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ឆ្លងកាត់ការត្រួតពិនិត្យ ទទួលស្គាល់ពីក្រសួងពាក់ព័ន្ធក្នុងនិងក្រៅប្រទេស ហើយថ្ងៃនេះលោកស្រីក៏ប្រកាសទទួលកាត់យកតំណាងចែកចាយទូទាំងប្រទេស លើផលិតផលទាំងអស់លោកស្រី និងផ្តល់ជូនពួកគាត់នូវការបណ្តុះបណ្តាលសម្រាប់តំណាងចែកចាយអំពីយុទ្ធសាស្ត្រក្នុងការលក់ត្រឹមត្រូវ និងវិធីបញ្ជ្រាបចូលទីផ្សារបានយ៉ាងឆាប់រហ័សទាំងលើបណ្តាញសង្គមអនឡាញ និងក្រៅប្រព័ន្ធអនឡាញពីក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីប្រាកដថា ពួកគាត់ដែលបានក្លាយជាតំណាងចែកចាយទទួលបានទាំងប្រាក់ចំណេញខ្ពស់ ទទួលបានភាពកក់ក្តៅលើអាជីវកម្មមួយច្បាស់លាស់ យូរអង្វែង។

ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះដែរ លោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងការកោតសរសើរទៅកាន់លោកស្រី ស៊ូ សោភា ដែលជាមនុស្សគំរូមួយរូប និងមានអត្តចរឹករួសរាយរាក់ទាក់ រឹងមាំ តស៊ូព្យាយាមលើអាជីវកម្មដែលផ្ដើមដំបូងដោយលក់ត្រឹមតែចំណីអាហារបន្តិចបន្តួច រហូតបើកដំណើរការអាជីវកម្មទ្រង់ទ្រាយធំ និងបើកដំណើរក្រុមហ៊ុនជាផ្លូវការនាពេលនេះ។ លោកជំទាវក៏ជូនពរឲ្យក្រុមហ៊ុនរបស់លោកស្រី ស៊ូ សោភា កាន់តែរីកចម្រើន និងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន។

សម្រាប់អតិថិជន ដែលចង់ដឹងព័ត៌មានលម្អិតអំពីក្រុមហ៊ុនសោភាផ្សារធម្មជាតិ24ក៏អាចធ្វើការទំនាក់ទំនងទៅកាន់អាស័យដ្ឋានផ្ទះលេខ509,ផ្លូវ 1986 សង្កាក់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ099 244 433 / 015 944 235 និងលេខ097 95 74 244៕