មកដឹងពីចំណុចពិសេសផ្សារហ្វេនប៊ីរបស់ឧកញ៉ាច័ន្ទ តារា

អាជីវកម្ម

ឧកញ៉ា ច័ន្ទ តារា ដែលប្រិយមិត្តបានដឹងនិងស្គាល់ហើយ ជាឧកញ៉ាដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ក្នុងនោះលោកក៏ជាអគ្គនាយក ផ្សារ ​ហ្វេនប៊ី ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្សារហ្វេនប៊ីបានពង្រីកខ្លួនរហូតទៅដល់២សាខា ហើយសាខាទី៣នឹងលេចរូបរាងឡើងនៅពេលឆាប់ៗនេះផងដែរ។

ស្ថាបនិកផ្សារ ហ្វេនប៊ី បានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា ផ្សារ ហ្វេនប៊ី ជាផ្សារមួយដែលមានផ្គត់ផ្គង់ជាពិសេសទៅលើសាច់ ដែលមានដូចជា សាច់គោមកពីសហរដ្ឋអាមេរិក ញូហ្សេលឡែន អូស្រ្តាលី ប្រេស៊ីល មានគ្រប់កន្លែងទាំងអស់នៃតួខ្លួនគោ មិនត្រឹមតែសាច់គោនោះទេក៏មានផងដែរនៅសាច់ចៀម ត្រី គ្រឿងសមុទ្រជាច្រើនប្រភេទ។

ចំពោះការវេចខ្ចប់មានអនាម័យប្រកបទៅដោយគុណភាពខ្ពស់ មានសេវាកម្មរហ័សទាន់ចិត្តព្រមទាំងភ្ជាប់មកជាមួយការកាត់សាច់ទៅតាមចំនួនដែលអតិថិជនត្រូវការមិនថា មួយគីឡូឬកន្លះគីឡូនោះទេ។

ក្នុងនាមជាស្ថាបនិកផ្សារឧកញ៉ាបានបន្តថា ការបង្កើតផ្សារនេះឡើងព្រោះលោកបានមើលឃើញថាទីផ្សារម៉ាតកំពុងរីកដុះដាល ហើយក៏កំពុងមានការគាំទ្រខ្លាំង ដែលចំណីអាហារមានគុណភាពខ្ពស់ឆ្លងកាត់ការត្រួតពិនិត្យតាមស្ដង់ដារត្រឹមត្រូវ ព្រមទាំងមានតម្លៃសមរម្យ។ ហេតុទាំងនេះបានទាញចិត្តស្ត្រីមេផ្ទះ ព្រមទាំងបងប្អូនទាំងអស់ងាកមករកផ្សារម៉ាតវិញដែលអាចធានាបានទាំងគុណភាព បរិមាណ មានផាសុខភាព សេវាកម្មល្អ រួមផ្សំទាំងតម្លៃដែលប្រហាក់ប្រហែលនឹងផ្សារធម្មតាដែរ។

ឧកញ៉ាបានបញ្ជាក់ថា ផ្សារហ្វេនប៊ីនឹងមានដំណើរការយ៉ាងរលូនដោយគ្មានបញ្ហាចោទនោះទេ ព្រោះផ្សារហ្វេនប៊ីកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនមកពីគ្រប់ទីជិតឆ្ងាយ ហើយតម្លៃក៏មានការប្រកួតប្រជែងល្អ។

ផ្សារហ្វេនប៊ីសាខាទី១ ស្ថិតនៅ The Park Community Mall មុខបុរីប៉េងហួត បឹងស្នោ​។ ដោយឡែក​សាខាទី២នៅទួលទំពូង តាមបណ្ដោយផ្លូវ១៥៥ ដែលទើបនឹងបើក។ចំពោះបងប្អូនដែលចង់ទិញសាច់គោដែលមានគុណភាព ប្រភេទសាច់ផ្សេងៗទៀត បន្លែ ភេសជ្ជៈ អាចមកជាវនៅសាខាទី២នៃផ្សារហ្វេនប៊ី បានដែលក្នុងឱកាសនៃការបើកសម្ភោធនេះមានប្រម៉ូសិនពិសេសចាប់ពីថ្ងៃទី ១៥ កក្កដា​រហូតដល់ ៣១កក្កដា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកលេខ 017 888 231 ឬក៏តាមដានក្នុង Facebook ផ្លូវការ https://m.facebook.com/FandbeeKH/ ផ្ទាល់ក៏បានដែរ៕