ក្រុមហ៊ុន វិរៈ ប៊ុនថាំ ផ្តល់សេវាកម្មដឹកអ្នកដំណើរឬបញ្ញើទំនិញ ទៅប្រទេសថៃ និងវៀតណាម ពុំបារម្ភពីការរៀបចំឯកសារ

អាជីវកម្ម

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ផ្ដល់ជូនសេវាកម្មដឹកអ្នកដំណើរ និងបញ្ញើទំនិញអន្តរជាតិ ទៅកាន់ប្រទេសថៃ និងប្រទេស​វៀតណាម ឈានមុខគេតែមួយគត់នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះលោកអ្នកពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្តនៅព្រំដែននោះទេ។ រីឯ​ការបញ្ញើ​ទំនិញ​អន្តរជាតិ គឺរហ័សទាន់ចិត្ត និងដឹកជញ្ជូនដល់ផ្ទះទៀតផង។ សម្រាប់​គោលដៅ​ភ្នំពេញ-វៀតណាម ​មាន​ម៉ោង​ចេញ​ដំណើរ​ ៣ពេល​គឺ ម៉ោង​៧​ព្រឹក ១១​ព្រឹក និង​៣រសៀល និង​ជា​ប្រភេទ​រថយន្ត Coaster ១៦​កៅអី។ ចំពោះ​គោលដៅ​ភ្នំពេញ-បាងកក ​មាន​ម៉ោង​ចេញ​ដំណើរ ៤​​ពេល​គឺ ៦​ព្រឹក ៧៖១៥​នាទី​ព្រឹក ប្រភេទ​រថយន្ត Coaster ​​១៦​កៅអី និង​ម៉ោង ៩​យប់ និង​១០​យប់ ជា​ប្រភេទ​រថយន្ត Hotel Bus ​​៤០​កៅអី។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​​​ក៏​មាន​គោលដៅ​ពី​បាត់ដំបង-បាងកក និង​សៀមរាប-បាងកក ផងដែរ។

ដោយឡែក​ សម្រាប់​បញ្ញើ​ទំនិញ​ខ្មែរ-ថៃ ​មាន​រយៈពេល​មិន​លើស​ពី ៤៨​ម៉ោង​​នោះ​ទេ ខណៈ​ដែល​បញ្ញើ​ទំនិញ​ខ្មែរ-វៀតណាម ​​ត្រឹម​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ​​អតិថិជន​នឹង​ទទួល​បាន​នូវ​ទំនិញ​ដល់​ដៃ។

សូម​ទាញយកកម្មវិធី VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
-វេបសាយសម្រាប់កក់ : www.vireakbuntham.com
ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖​​ 081 911 911 ឬ Telegram: https://t.me/VETEXPRESS

គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់​ស្រយាលនោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២៣ នេះ គឺក្រុមហ៊ុនបានពង្រីកសាខា បាន​ច្រើន ជាង ៧០០ សាខា នៅទូទាំងប្រទេសកម្ពុជា និងមានទាំងសាខានៅប្រទេសថៃ និងវៀតណាមផងដែរ៕