ក្រុមហ៊ុនសំកង់ឡានខ្មែរម៉ាក Sailun នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសបន្តរក្សាតម្លៃដដែល រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៧ ដោយពុំមានការដំឡើងថ្លៃនោះទេ។

តាមរយៈទំព័រហ្វេសប៊ុក PIC Group ក្រុមហ៊ុនបានបញ្ជាក់បែបនេះថា៖ “សំបកកង់ឡានខ្មែរម៉ាក Sailun បន្តក្សាតម្លៃដដែលតាំងពីចាប់ផ្តើមចេញលក់ដំបូង រហូតដល់ចុងខែ៣ ឆ្នាំ២០២៧”។
សំកង់ឡានខ្មែរម៉ាក Sailun ត្រូវបានសាធារណជនទទួលស្គាល់ថា ជាសំបកកង់ឡានដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់កម្រិតស្តង់ដាអន្តរជាតិ ដែលមានការគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាក់ស្តែង កាលខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ Sailun នាំសំបកកង់ចេញទៅក្រៅប្រទេសជិត ១៤លានគ្រាប់ និងចែកចាយក្នុងប្រទេសជាង ៤០ម៉ឺនគ្រាប់ ដែលស្មើប្រហែលប្រមាណ ៤០% នៃទីផ្សារប្រទេសកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន PIC Group គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។





