សមាគមឧកញ៉ាកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគម ឧកញ៉ាកម្ពុជា សូមគោរពជូនពរជ័យ សិរីមង្គល មហាប្រសើរបំផុតជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ ព្រមទាំង បុត្រា បុត្រី និង ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្លា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និង ចងចាំជានិច្ចនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាមនុស្សធម៌ដ៏ឆ្នើមប្រកបដោយ ព្រហ្មវិហារធម៌ និងគុណធម៌ដ៏ខ្ពង់ខ្ពស់ពោរពេញដោយឆន្ទៈមោះមុត មិនរារែកក្នុងការដោះស្រាយការលំបាក និងបញ្ហា ប្រឈមនានារបស់ប្រជាជននៅទូទាំងប្រទេស នាំឱ្យកាកបាទក្រហមកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ជាបន្តបន្ទាប់ និងមានកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕