អ្នកឧកញ៉ា ឧកញ៉ាៗ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមជំនួបទទួលទានអាហារការងារពេលព្រឹក រវាងធុរជនមកពីប្រទេសកម្ពុជា និងម៉ាឡេស៊ី

សមាគមឧកញ៉ាកម្ពុជា

គូឡាឡាំពួ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សមាគមឧកញ៉ាកម្ពុជា បានរៀបចំជំនួបទទួលទានអាហារការងារពេលព្រឹក រវាងធុរជនមកពីប្រទេសកម្ពុជា និងម៉ាឡេស៊ី ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីអ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ជាសមាជិកនៃគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងភាគីទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ដោយមានការចាត់តាំងពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគម និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈនិងអន្តរជាតិ បាននិងកំពុងដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលមានសមាសភាពសរុបចំនួន ១៨រូប ចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេសុី ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៥ និងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។

បេសកកម្មទាំងពីរនេះ គណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមនៅក្នុងកម្មវិធីសំខាន់ៗរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន, វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន, សន្និសីទអន្តរជាតិលើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» ក៏ដូចជាជំនួបផ្គូផ្គងធុរជនកម្ពុជា និងជប៉ុន ដែលត្រូវបានរៀបចំដោយសមាគមឧកញ៉ាកម្ពុជា សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ផងដែរ៕