នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សមាជិក ២រូបនៃសមាគមឧកញ៉ាកម្ពុជា គឺឧកញ៉ា ឈិន សុង និងលោកជំទាវ រួមជាមួយឧកញ៉ា តុង ហុកសេង និងលោកជំទាវ បានឧបត្ថម្ភម៉ូតូចំនួន ៦គ្រឿង ជូនដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ ដើម្បីយកទៅប្រើប្រាស់បំពេញតាមតម្រូវការចាំបាច់ របស់កងកម្លាំងអន្តរាគមន៍ពិសេសក្នុងការចុះល្បាតតាមដងផ្លូវ និងតាមគោលដៅងាយរងគ្រោះនៅក្នុងភូមិសាស្ត្រខេត្ដតាកែវ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា នាពេលកន្លងមក ឧកញ៉ាទាំងពីរូបតែងតែចូលរួមជាប្រចាំក្នុងសកម្មភាពមនុស្សធម៌ និងសង្គមកិច្ចនានានៅក្នុងមូលដ្ឋានខេត្តតាកែវ និងតាមរយៈសមាគមឧកញ៉ាកម្ពុជាផងដែរ ដូចជាការបរិច្ចាគជូនកាកបាទក្រហកម្ពុជា, មូលនិធិជួយគ្រួសារវីរយុទ្ធជន និងជនភៀសសឹកព្រមទាំងសកម្មភាពសប្បុរិសធម៌ផ្សេងៗជាច្រើនទៀត។










