អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចាប់ផ្តើមបេសកកម្មថ្ងៃទី១ នៅសហរដ្ឋអាម៉េរិក ដោយបានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន ៧៥ មកពីពហុវិស័យ

សមាគមឧកញ៉ាកម្ពុជា

នាថ្ងៃទី១ ក្នុងឱកាសចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក៏ដូចជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ជួបពិភាក្សាការងារជាមួយបណ្តាវិនិយោគិន និងពាណិជ្ជករនៅសហរដ្ឋអាម៉េរិក ចំនួនប្រមាណ៧៥ក្រុមហ៊ុន ក្នុងវិស័យកសិកម្ម, ភេសជ្ជៈ, អប់រំ, ដឹកជញ្ជូន, យានយន្ត, សុខាភិបាល, ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទាំងនៅក្នុងវេទិកាវិនិយោគព្រមទាំងក្នុងជំនួបប្រជុំទ្វេភាគីផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងត្រូវបំពេញបេសកកម្មលើទឹកដីប្រទេសទាំងពីរនេះ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយនឹងរបៀបវារៈជាបន្តបន្ទាប់ដែលរួមមាន៖ សិក្ខាសាលាធុរកិច្ច និងវិនិយោគ, កិច្ចពិភាក្សាតុមូល ក៏ដូចជាជំនួបផ្គូផ្គងធុរកិច្ចព្រមទាំងដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាក្រុមហ៊ុនមួយចំនួនទៀតផងដែរ៕