នៅថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦នេះ ឧកញ៉ា ម៉ៅ បញ្ចាពណ៌ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងសប្បុរសជនជាច្រើនរូបទៀត បាននាំយកអំណោយជាប្រភេទក្រដាសសើមកម្ចាត់មេរោគចំនួន ១,០០០ កញ្ចប់ប្រគល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរួមចំណែកនេះ គឺជាផ្នែកមួយនៃក្នុងការគាំទ្រដល់សហគមន៍ និងការងារដ៏មមាញឹករបស់បុគ្គលិកសុខាភិបាលដោយសម្ភារៈទាំងនេះ នឹងជួយសម្រួលដល់អនាម័យប្រចាំថ្ងៃ និងផ្តល់ភាពងាយស្រួលដល់អ្នកជំងឺកុមារក្នុងអំឡុងពេលសម្រាកព្យាបាល។









