អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទំនាក់ទំនងនិងធុរកិច្ច លើកទី១ ឆ្នាំ២០២៥

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធាន​គណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ បានដឹកនាំ «កិច្ចប្រជុំអនុគណៈកម្មការ​ទំនាក់​ទំនង និងធុរកិច្ច (អទធ) លើកទី១ ឆ្នាំ២០២៥»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះមានការចូលរួមពី អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម និងជាប្រធានអនុគណៈកម្មការ, អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការ, ឧកញ៉ា សូ សុខប៊ុនលីម អនុប្រធាន​អនុគណៈកម្មការ, ឧកញ៉ា ជា ដាណា និងឧកញ៉ា ស៊ន សុទ្ធី ដែលជាសមាជិកអនុគណៈកម្មការ។ កិច្ចប្រជុំ​បាន​ប្រពឹ្រត្តទៅនៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា ដើម្បីពិភាក្សា និងផ្ដល់ធាតុចូលលើរបៀបវារៈ​សំខាន់ៗ​ដូចខាងក្រោម៖

១. ការរៀបចំ «សន្និបាតលើកទី៣» របស់សមាគមឧកញ៉ាកម្ពុជា និង «ការរៀបចំវេទិកាធុរកិច្ចរវាង​សមាគមឧកញ៉ា​កម្ពុជា, សភាពាណិជ្ជកម្មចិននៅហុងកុង និងធុរជនចិន»។

២. ការរៀបចំផែនការសកម្មភាពទំនាក់ទំនង និងធុរកិច្ចសម្រាប់ឆ្នាំ២០២៦។

៣. ការរៀបចំពិធីជួបជុំ និងពិសាភោជនាហារសាមគ្គីនៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ដោយមានការផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលពីសមាជិក និងសម្រេច​បានលទ្ធផលវិជ្ជមាន សម្រាប់ជាផែនការសកម្មភាពអនុវត្តក្នុងឆ្នាំ២០២៦ ខាងមុខនេះ៕