សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏​ខ្ពង់ខ្ពស់​ ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយ អ្នកឧកញ៉ា ហេង ឡុង ក្នុងឱកាស​អមដំណើរសម្តេច និងលោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បានអញ្ជើញថតរូបជាមួយសម្តេចធិបតី​នាយករដ្ឋមន្ត្រី រួមមាន អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និងលោក ម៉ៅ សុទ្ធីវឌ្ឍ។

ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់កិត្តិយស​ដ៏ខ្ពង់ខ្ពស់ថតរូបអនុស្សាវរីយ៍ជាមួយ គណៈប្រតិភូធុរជនកម្ពុជាដែលមាន អ្នកឧកញ៉ា ឧកញ៉ា គណៈប្រតិភូរបស់​សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា រួមគ្នាផងដែរ។

គួររំឭកថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា ដើម្បីដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន៤រូប រួមមាន អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ ចូលរួមអញ្ជើញ​អមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦៕