ឧកញ៉ាបណ្ឌិត តាំង គង់ស្រេង ចូលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

ឧកញ៉ាបណ្ឌិត តាំង គង់ស្រេង អគ្គនាយកក្រុមហ៊ុន ចាស្តស្ទីន វីលេច ឯ.ក. ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។ នេះបើតាមការ​ប្រកាស​របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត តាំង គង់ស្រេង ត្រូវបានគេស្គាល់ថា ជាទីប្រឹក្សា​ព្រឹទ្ធសភា និងជាម្ចាស់រមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីលេច” (Justin Village) ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រាល ស្រុកត្រាំកក់ ខេត្តតាកែវ។ រមណីយ​ដ្ឋាន ចាស្តស្ទីន វីលេច បានចូលរួមចំណែកយ៉ាងធំក្នុងការផ្តល់ឱកាស​ការងារដោយផ្ទាល់ និងដោយ​ប្រយោល ដល់ប្រជា​ពលរដ្ឋក្នុងស្រុក និងជួយលើកស្ទួយទេសចរណ៍ទាំងក្នុង និងក្រៅស្រុក។ លោក តាំង គង់ស្រេង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះ​ឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា។

សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគម ដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់​ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ​ផូរផង់របស់​ជាតិ ក៏ដូចជាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕