គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំ CICA លើកទី៧ ចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបេសកកម្មនេះគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគម និងជាប្រធានគណៈកម្មការអប់រំ បណ្តុះបណ្តាល និងបច្ចេកទេស ដោយមានសមាសភាពដូចជា អ្នកឧកញ៉ា ទី គឹមស្រ៊ាន, អ្នកឧកញ៉ា កង លាប, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ និង លោក ម៉ៅ សុទ្ធីវឌ្ឍ ។

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នាពេលនេះ ឆ្លុះបញ្ចាំងពីការបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទូតសេដ្ឋកិច្ច ទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យ ឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ។