ទទួលបានអត្ថប្រយោជន៍យ៉ាងសម្បូរបែបពីការចំណាយប្រចាំថ្ងៃ ជាមួយកាតឥណទាន Visa Platinum របស់ធនាគារ ជីប ម៉ុង

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ រាល់ការចំណាយប្រចាំថ្ងៃរបស់អ្នកនឹងប្រែក្លាយជាឱកាសទទួលបានអត្ថប្រយោជន៍ និងបទពិសោធន៍ដ៏អស្ចារ្យ។ ជាមួយកាតឥណទាន Visa Platinum របស់ធនាគារ ជីប ម៉ុង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងសម្បូរបែប ដូចជា ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១% លើរាល់ការចំណាយប្រចាំថ្ងៃ (រហូតដល់ ១០០ ដុល្លារក្នុងមួយខែ) ព្រមទាំងរីករាយជាមួយនឹងការចូលប្រើប្រាស់កន្លែងសម្រាកនៅអាកាសយានដ្ឋានដោយឥតគិតថ្លៃ រហូតដល់ ៥ ដងក្នុងមួយឆ្នាំ នៅតាមអាកាសយានដ្ឋានទាំងក្នុងស្រុក និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ លោកអ្នកនឹងទទួលបានសិទ្ធិអាទិភាព និងការបញ្ចុះតម្លៃពីបណ្តាដៃគូរបស់ Visa ទូទាំងពិភពលោក លើការទិញទំនិញ ម្ហូបអាហារ និងការស្នាក់នៅ ព្រមទាំងទទួលបានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការទូទាត់តាមអនឡាញ ម៉ាស៊ីនឆូតកាត (POS) និងការដកប្រាក់តាម ATM ទូទាំងពិភពលោក។ ពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចគ្រប់គ្រងកាតបានដោយផ្ទាល់តាម Chip Mong Bank App ដោយអាចកំណត់កម្រិតទឹកប្រាក់ គ្រប់គ្រងការប្រើប្រាស់ និងកំណត់មុខងារសុវត្ថិភាពបានគ្រប់ពេលវេលាដោយខ្លួនឯង។

ជាមួយនឹងការរួមបញ្ចូលគ្នារវាងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ សិទ្ធិពិសេសសម្រាប់ការធ្វើដំណើរ និងភាពងាយស្រួលក្នុងការគ្រប់គ្រង កាតឥណទាន Visa Platinum របស់ធនាគារ ជីប ម៉ុង គឺជាជម្រើសដ៏ស័ក្តិសមសម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍ចំណាយកាន់តែឆ្លាតវៃ និងទទួលបានតម្លៃបន្ថែមពីរាល់ការចំណាយ។

កុំភ្លេចដាក់ពាក្យស្នើសុំកាតឥណទាន Visa Platinum របស់ធនាគារ ជីប ម៉ុង ថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍នៃការចំណាយកាន់តែពិសេស ជាមួយអត្ថប្រយោជន៍ និងសិទ្ធិពិសេសដ៏សម្បូរបែបពីធនាគារ ជីប ម៉ុង! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ សេវាទំនាក់ទំនងអតិថិជន 24/7 តាមរយៈលេខ 081 / 066 811 911