ប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកមហាសេដ្ឋី Elon Musk ថាជារតនសម្បត្តិរបស់ជាតិ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកលោក Elon Musk ថាជា «រតនសម្បត្តិជាតិ» ឬ National treasure បន្ទាប់ពីលោកបានផ្តល់មេដាយកិត្តិយសផ្នែកវិទ្យាសាស្ត្រដ៏ខ្ពង់ខ្ពស់បំផុតរបស់អាមេរិក ជូនដល់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ លោក ត្រាំ បានប្រគល់មេដាយវិទ្យាសាស្ត្រជាតិ (National Medal of Science) ជូនដល់បុគ្គលសំខាន់ៗនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាមេរិក នៅក្នុងព្រឹត្តិការណ៍មួយដែលបានរៀបចំឡើងនៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាព ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX និង Tesla គឺជាបុគ្គលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេក្នុងចំណោមនោះ។

មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានហៅលោក Musk ថាជា «រតនសម្បត្តិជាតិ» និងបានពិពណ៌នាថា Elon គឺជា Thomas Edison នៃសម័យកាលបច្ចុប្បន្នផងដែរ។ លោក Thomas Edison គឺចង់សំដៅទៅលើអ្នកស្រាវជ្រាវកំពូលជនជាតិអាមេរិក ពាក់ព័ន្ធនឹងការអភិវឌ្ឍអំពូលអគ្គិសនី។

គួរជម្រាបជូនផងដែរថា លោក Musk ទទួលបានការទុកចិត្តពីប្រធានាធិបតី ដូណាល់ ត្រាំ ឡើងវិញ បន្ទាប់ពីមានការខ្វែងគំនិតគ្នាកាលពីឆ្នាំមុន ជុំវិញតួនាទីរបស់លោកក្នុងការដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីកាត់បន្ថយចំណាយ។ លោក Musk ក៏ជាអ្នកបរិច្ចាគធំបំផុតដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់លោក ត្រាំ ផងដែរ៕​