ពេលវេលាល្អ អបអរសាទរសង្ក្រាន្តឆ្នាំថ្មី និងជួបអាយដលផ្ទាល់ៗជាមួយ វឌ្ឍនៈ ប្រ៊ូវើរី

កម្សាន្ត

ផ្តើមសប្បាយជាមួយពេលវេលាល្អ ហើយយើងនាំគ្នា Cheer អបអរសាទរសង្រ្កាន្តឆ្នាំថ្មីទាំងអស់គ្នា! ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានកិត្តិយសចូលរួមចែករំលែកភាពរីករាយ ពេលវេលាល្អ ពេលវេលាជួបជុំសប្បាយៗ ដើម្បីទទួលស្វាគមន៍មហាសង្ក្រាន្តឆ្នាំថ្មីនៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ ហ្វេនៗប្រុសស្រី នៅគ្រប់ទិសទី នឹងរំភើបរីករាយ ស្រែកហ៊ោ​សប្បាយ សើចក្អាកក្អាយ រាំកម្សាន្ត លេងល្បែងប្រជាប្រិយខ្មែរ និងលេងបាញ់ទឹកត្រជាក់កាយ ស្រស់ស្រាយអារម្មណ៍ថ្មី ជាមួយកំពូលតារាចម្រៀងលំដាប់ប្រទេស នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ជួបអាយដល ដោយផ្ទាល់នៅតាមទីតាំងដូចខាងក្រោម៖

នៅរាជធានីភ្នំពេញ៖ ទីតាំងខាងត្បូងរោងចក្រ វឌ្ឍនៈ ប៊្រូវើរី (ថ្ងៃទី៣០-៣១ មីនា ២០២៣ &ថ្ងៃទី ០១-០៥ មេសា ២០២៣) និងសង្រ្កាន្តវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន (ថ្ងៃទី០១-០៣ មេសា ២០២៣)   

ខេត្តសៀមរាប៖ សួនច្បារមាត់ស្ទឹងសៀមរាប (ថ្ងៃទី០៨-០៩ & ១៤-១៦ មេសា ២០២៣)

នៅទីលានអង្គរឃ្យូងយូ (ថ្ងៃទី១៤-១៥ មេសា ២០២៣)

ខេត្តបាត់ដំបង៖ នៅវិទ្យាល័យនេត យ៉ង់ (ថ្ងៃទី ១៤-១៦ មេសា ២០២៣)

ខេត្តត្បូងឃ្មុំ៖ នៅសាលាខេត្តត្បូងឃ្មុំ (ថ្ងៃទី១៤-១៦ មេសា ២០២៣)

ខេត្តកណ្តាល៖ នៅភ្នំព្រះរាជទ្រព្យ (ថ្ងៃទី១២-១៦ មេសា ២០២៣)

ខេត្តប៉ៃលិន៖ នៅរង្វង់មូលវិមានឯករាជ្យ (ថ្ងៃទី១០-១៦ មេសា ២០២៣)

ខេត្តស្វាយរៀង៖ នៅរង្វង់មូលវ៉ៃគោ (ថ្ងៃទី១៤-១៦ មេសា ២០២៣)

ខេត្តរតនគិរី៖ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ (ថ្ងៃទី១០-១៦ មេសា ២០២៣)

ខេត្តបន្ទាយមានជ័យ៖ នៅសួនច្បារមានជ័យក្រុងសិរីសោភ័ណ (ថ្ងៃទី១០-១៦ មេសា ២០២៣)

ខេត្តកោះកុង៖ នៅទល់មុខសាលាខេត្ត (ថ្ងៃទី១០-១៦ មេសា ២០២៣)

ខេត្តព្រៃវែង៖ នៅសួនច្បារសម្តេចជាស៊ីម (ថ្ងៃទី១០-១៦ មេសា ២០២៣)

នៅទីរួមខេត្តព្រៃវែង៖ (ថ្ងៃទី១០-១៦ មេសា ២០២៣)

ខេត្តឧត្តរមានជ័យ៖ នៅសួនច្បារមុខសាលាខេត្ត (ថ្ងៃទី១០-១៦ មេសា ២០២៣)

ខេត្តពោធិ៍សាត់៖ នៅស្តាតចាស់ (ថ្ងៃទី១០-១៦ មេសា ២០២៣)

នារដូវសង្ក្រាន្តឆ្នាំថ្មីនេះ ក៏ជាពេលវេលាល្អ ពេលវេលាឈ្នះមហារង្វាន់ផងដែរ! 

អតិថិជន វឌ្ឍនៈ ប្រ៊ូវើរី នឹងមានសំណាងឈ្នះរង្វាន់ធំរថយន្តភីកអាប់ថ្មីស្រឡាង និងម៉ូតូជាច្រើនគ្រឿង ព្រមទាំងរង្វាន់ទឹកប្រាក់សុទ្ធរហូតដល់ ១០០ លានរៀលនៅលើក្រវិលកំប៉ុងស្រាបៀរ គ្រុឌ។ អ្នកឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក។ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ដើម្បីអបអរសាទរឆ្នាំថ្មី និងផ្ដើមសប្បាយទាំងអស់គ្នា ជាពិសេសក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃផលិតផលទាំងអស់របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី!