សង្ក្រាន្តកំបូល មកដល់ហើយ! ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នាំតារាចម្រៀងលំដាប់ប្រទេសកម្ពុជា ប្រគំតន្ត្រី GANZBERG Premium Concert

កម្សាន្ត

សង្ក្រាន្តកំបូល នឹងចូលរួមអបអរសាទរឆ្នាំថ្មី រួមគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Premium Concert ដោយនឹងពាំនាំភាពសប្បាយរីករាយ រំជើបរំជួល ជូនដល់ទស្សនិកជនអ្នកគាំទ្រទាំងអស់ក្នុងទីតាំងខណ្ឌកំបូល រាជធានីភ្នំពេញ ជាមួយវត្តមានតារាចម្រៀងលំដាប់កំពូលៗប្រចាំប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍តន្រ្តីសង្ក្រាន្តដ៏ធំសម្បើមនេះ រៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា បន្តជាព្រឹតិការណ៍ប្រគំតន្រ្តីលើកទី៩ហើយ ក្នុងការធ្វើដំណើរទៅជួបបងប្អូន ពុកម៉ែ មាមីង ទាំងអស់ទូទាំងប្រទេស។ សម្រាប់ព្រឹត្តិការណ៍លើកនេះ នឹងរៀបចំធ្វើឡើងនៅបរិវេណដីឡូតិ៍ក្បែរវត្តស្ងួតពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

កាន់តែពិសេស GANZBERG Premium Concert និងសង្ក្រាន្តកំបូលលើកនេះ នឹងមានវត្តមានចូលរួមយ៉ាងកក្រើក រួមមានវត្តមានកំពូលតារាចម្រៀងប្រចាំនៅកម្ពុជា ដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត  លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា លោក សុវត្ថិ មុនីវណ្ណ កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើន ដែលនឹងចូលរួមមកអង្រួនអារម្មណ៍ទស្សនិកជនទាំងអស់ឱ្យកាន់តែរំភើប និងសប្បាយរីករាយ។ 

សង្ក្រាន្តកំបូលនឹងធ្វើឡើងរយៈពេល០២ថ្ងៃពេញ គឺនៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២៣ ហើយក្នុងទីលានប្រគំតន្រ្តីក៏នឹងមាននូវទស្សនីយភាពការសម្តែងល្ខោនខោល និងក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខមផងដែរ ដែលនឹងធ្វើឱ្យទីតាំងនៃព្រឹត្តិការណ៍ប្រគុំតន្រ្តី រួមនឹងការអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង កាន់តែពិសេសទ្វេឡើងថែមទៀត។ 

សម្រាប់បងប្អូនដែលមិនអាចមកទស្សនាផ្ទាល់បាន អាចរង់ចាំតាមដាន និងទទួលយកបទពិសោធន៍រីករាយដូចគ្នាតាមរយៈការផ្សាយផ្ទាល់ LIVE តាមកញ្ចក់ទូរទស្សន៍ PNN TV និងតាមរយៈទំព័រហ្វេសប៊ុករបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG ផងដែរ។ 

ជិតចូលឆ្នាំខ្មែរហើយ! ត្រៀមខ្លួនមកចូលរួមអបអរសាទរ និងទទួលយកភាពសប្បាយរីករាយ ហើយក្រេបឱជារសស្រាបៀរ GANZBERG ទាំងអស់គ្នានៅក្នុងសង្ក្រាន្តកំបូល ថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២៣នេះ! ធានាថាត្រៀមសប្បាយឱ្យអស់ដៃ ជាមួយការសម្តែងពិសេសៗពីកំពូលតារាចម្រៀងល្បីៗផុតលេខប្រចាំប្រទេសកម្ពុជា ជាពិសេសជាមួយនឹងប្រព័ន្ធសម្លេងល្អឥតខ្ចោះពី NANO SOUND CAMBODIA។

ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក!

#galaxynavatra_សិល្បៈរស់ក្នុងសន្ដិភាព

#BeerGanzberg #AmazingTaste

#GanzbergPremiumConcert

#NanoSoundCambodia