កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ឡើងបើកប្រអប់អាថ៌កំបាំងដល់សណ្ឋាគារ SUN & MOON, Riverside Hotel

កម្សាន្ត

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ បានបញ្ចេញវីដេអូឃ្លីប បង្ហាញពីប្រអប់អាថ៌កំបាំងដ៏ស្រស់ស្អាតមួយ ដែលជាកាដូពញាក់អារម្មណ៍មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីខាងសណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពិតត្រូវបានលាតត្រដាង តាមពិតក្នុងប្រអប់កាដូដ៏ស្រស់ស្អាត ដែលអ្នកនាង ឱក សុគន្ធកញ្ញា ឡើងស្រាយបើកបង្ហាញជូនអ្នកគាំទ្រ នៅសណ្ឋាគារ SUN & MOON, Riverside Hotel គឺជាលិខិតអញ្ជើញ អ្នកនាង ចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធជាផ្លូវការរបស់សណ្ឋាគារ SUN & MOON, Riverside Hotel ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។

 

ចង់ជ្រាបកាន់តែច្បាស់ពីអារម្មណ៍ភ្ញាក់ផ្អើលរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ពេលបានបើកប្រអប់ unboxing កាដូពីសណ្ឋាគារ SUN & MOON, Riverside Hotel ជូន Fan Fan ថាមានអ្វីផ្សេងខ្លះនៅក្នុងនោះ សូមទស្សនាវីដេអូខាងក្រោម៖ 

គួរបញ្ជាក់ថា សណ្ឋាគារ សាន់ & មូន រីវើសាយ របស់ អ្នកឧកញ៉ា បណ្ឌិត ជា រតនា និងលោកជំទាវ អ្នកឧកញ៉ា លី លីហៀក ស្ថាបនិកក្រុមហ៊ុន SUN & MOON GROUP និងជាម្ចាស់សណ្ឋាគារ SUN & MOON, Riverside Hotel នឹងសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមវត្តមានចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាគណៈអធិបតី រួមទាំងវត្តមានរបស់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សិល្បៈករល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។ 

SUN & MOON, Riverside Hotel មានទីតាំងជាប់មាត់ទន្លេ កែងស្ពានព្រះមុនីវង្ស (៩៣) & មហាវិថី ព្រះនរោត្តម (៤១) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាសណ្ឋាគារបដិសណ្ឋារកិច្ច លំដាប់ផ្កាយ ៥ ដែលសាងសង់ឡើងដោយ ក្រុមហ៊ុន SUN & MOON Group របស់ អ្នកឧកញ៉ា បណ្ឌិត ជា រតនា ។ សណ្ឋាគារ ក្នុងស្រុក ប៉ុន្តែផ្ដល់សេវាកម្មលំដាប់ស្តង់ដារអន្តរជាតិ មិនចាញ់បរទេសនេះ មានលក្ខណៈពិសេស និងទាក់ទាញជាច្រើន ស័ក្តិសមបំផុតសម្រាប់គ្រប់កម្មវិធីជួបជុំ និងបដិសណ្ឋារកិច្ចគ្រប់ប្រភេទ។ 

ក្រៅពីការឌីហ្សាញរូបរាងខាងក្រៅដ៏ស្រស់ស្អាតឥតខ្ចោះ បង្អួតសម្រស់ នៅកណ្ដាលរាជធានីភ្នំពេញ នៅខាងក្នុងនៃ សណ្ឋាគារ SUN & MOON, Riverside Hotel មានភាពទាក់ទាញយ៉ាងសម្បូរបែប ដែលលោកអ្នកមិនទាន់បានដឹង និងមិនទាន់មានសណ្ឋាគារលំដាប់ផ្កាយផ្សេងៗទៀត នៅកម្ពុជាមានដូច ក្នុងនោះ រួមមាន៖ 

1. BLOOM POOL BAR EATERY

2. BLOOM TERRACE & CABANAS

3. CLIP CINEMA & KTV

4. KHJOL LOUNGE BAR CAFÉ

5. MEMORY BALLROOM

6. TASTE RESTAURANT

7. TASTE VIPs

8. THE GARDEN, EXECUTIVE LOUNGE

9. THINK & SHARE, MEETINGS & OFFICE SPACES

10. TODAY.FITNESS

11. WELL SPA