ចូលឆ្នាំខ្មែររួចក្ដៅៗ មិនទាន់អស់ចំហាយផង កំពូលតារាចម្រៀង ហ្គាឡាក់សុី ណាវ៉ាត្រា ត្រៀមនាំហ្វេនៗសប្បាយក្នុងព្រឹត្តិការណ៍ Cambodia Mega Concert នៅភ្នំពេញ ០២ ថ្ងៃទៀត!

កម្សាន្ត

ផុតចូលឆ្នាំថ្មីមែន តែភាពសប្បាយរីករាយនៅមិនទាន់បញ្ចប់នោះទេជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ជាពិសេសគឺបងប្អូនអ្នកគាំទ្រទាំងអស់នៅភ្នំពេញ ខណៈឆាកតន្ត្រីដ៏សម្បើមអស្ចារ្យរបស់ Cambodia Mega Concert នឹងធ្វើដំណើរមកដល់ភ្នំពេញហើយ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទឹកដីរាជធានីភ្នំពេញ ព្រឹត្តិការណ៍ Cambodia Mega Concert នឹងនាំយកនូវវត្តមានតារាចម្រៀងលំដាប់កំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាច្រើនរូបមកជូនបងប្អូនទស្សនានិងបន្តការកម្សាន្តសប្បាយក្រោយឱកាសចូលឆ្នាំនេះ។ បងប្អូននឹងមានឱកាសបានទស្សនា និងកំសាន្តជាមួយចង្វាក់រាំថ្មីៗ ពេញនិយម ប្រកបដោយភាពសប្បាយរីករាយរយៈពេល០២ថ្ងៃពេញ គឺនៅថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៣នេះ នៅទីតាំងភូមិព្រៃសខាងលិច ជាប់វត្តអង្គមេត្រី រាជធានីភ្នំពេញ។

ឆាកដ៏ធំរបស់ Cambodia Mega Concert នឹងមានវត្តមានកំពូលតារាចម្រៀងលំដាប់កំពូលៗដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតដែលកំពុងមានពេញនិយម និងមានឈ្មោះបោះសម្លេងក្នុងចំណោមបងប្អូនទស្សនិកជនទាំងអស់គ្នា។ 

សូមបញ្ជាក់ថា Cambodia Mega Concert រៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ហើយនឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ចាប់ពីម៉ោង ៨យប់ តទៅផងដែរ។ 

កុំភ្លេចណា បងប្អូនពុកម៉ែអ្នកនៅភ្នំពេញ សូមអញ្ជើញមកកម្សាន្តសប្បាយ និងទស្សនាអាយដលសំណព្វចិត្តរបស់ខ្លួននៅថ្ងៃណាមួយក៏បាន ក្នុងរយៈពេលទាំងពីរថ្ងៃនេះ។ រាំកំសាន្តសប្បាយ ក្រេបឱជារសស្រាបៀរកម្ពុជា និងរំាច្រៀងតាមចង្វាក់ភ្លេងជាមួយអាយដលហ្គាឡាក់ស៊ីទាំងអស់គ្នា។