ព្រឺសម្បុរ​ជាមួយ MV ចម្រៀង WELCOME TO ANGK​OR​ របស់លោក ខេមរៈ សិរីមន្ត ចេញអបអរ​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ីហ្គេម !

កម្សាន្ត

ដើម្បីស្វាគមន៍ កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ផលិតកម្ម Galaxy Navatra បានផលិតបទ​ចម្រៀងថ្មីៗ​ជាច្រើន​ដើម្បីអបអរព្រឹត្តិការណ៍នេះ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ MV ចម្រៀងថ្មីមួយទៀតរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « WELCOME TO ANGKOR » មើលទៅ MV ចម្រៀងថ្មីនេះពិតជាទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសគឺពេលបើក្បាល MV ចម្រៀងដំបូង ធ្វើឱ្យអ្នកទស្សនាព្រឺសប្បុរតែម្តង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទចម្រៀង « WELCOME TO ANGKOR » របស់ ខេមរៈ សិរីមន្ត មិនត្រឹមតែនិពន្ធឡើងយ៉ាងសម្រិតសម្រាំង និងមានអត្ថន័យល្អប៉ុណ្ណោះទេ សូម្បីតែការផលិតជា MV មើលទៅត្រជាក់ភ្នែក ទាញទាញ និងគួរឱ្យចង់ទស្សនា ជាក់ស្តែងតាមរយៈ MV ដែលទស្សនិកជនបានឃើញស្រាប់ គឺទទួលបានការចាប់អារម្មណ៍ និងការសរសើរច្រើនពីសំណាក់ទស្សនិកជន រហូតមានអ្នកខ្លះនិយាយថា ការសម្តែងនៅក្នុង MV នេះចេញមកលក្ខណៈគាំទ្រកីឡាពិតៗ ។

មុននឹងចេញ MV ចម្រៀង  « WELCOME TO ANGKOR » លោក ខេមរៈ សិរីមន្ត ក៏បានលើកបទចម្រៀងនេះទៅបកស្រាយក្នុងកម្មវិធីប្រគំតន្រ្តី Beyond The Games ផងដែរ ហើយសន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាឡើយ ជាមួយនិងការស្រែកច្រៀង និងការសម្តែងរបស់លោក ។

« WELCOME TO ANGKOR » ក៏ត្រៀមនឹងបង្ហាញនៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងថ្ងៃទី ០៥ ខែ ឧសភា នេះផងដែរ ។ ប្រសិនបើចង់ដឹងច្បាស់ថា តើលោក ខេមរៈ សិរីមន្ត នឹងមានស្នាដៃអ្វីខ្លះ ដើម្បីបង្ហាញក្នុងព្រឹត្តិការណ៍ដ៏ធំនេះ កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា ។

គូរបញ្ជាក់ផងដែរថា MV ចម្រៀង  « WELCOME TO ANGKOR » គឺដឹកនាំសម្តែងដោយ Jonathan និងរៀបចំផលិតដោយ រាជ ម៉ានុត ។ ប្រសិនបើចង់ជ្រាបច្បាស់ថា តើ MV ចម្រៀង « WELCOME TO ANGKOR » ល្អមើល ត្រជាក់ភ្នែកដល់កម្រិតណានោះ តោះ ទស្សនាទាំងអស់គ្នានៅក្នុងផេក ក៏ដូចជាយូធូបរបស់ផលិតកម្ម Galaxy Navatra ៕