ឧកញ៉ា ហ៊ួត ប្រុស ប្រារព្ធកម្មវិធីគម្រប់ខួបមួយឆ្នាំ នៃភោជនីយដ្ឋានប្រណីតជាប់មាត់ទន្លេ វាយោនរា

កម្សាន្ត

ភោជនីយដ្ឋានយោនរា ជាប្រភេទកន្លែងកំសាន្តមួយដែលមានបរិយាកាសស្ងប់ស្ងាត់យ៉ាងល្អ ទេសភាពស្រស់ស្អាត និងជាប់មាត់ទន្លេស្រាប់ ដែលអាចអោយអតិថិជនដែលមកកម្សាន្តលេង អាចបស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ ផ្តិតយករូបភាពដ៏ស្រស់ស្អាតថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកឧកញ៉ា ហ៊ួត ប្រុស បានប្រារព្ធកម្មវិធីគម្រប់ខួបមួយឆ្នាំរបស់ភោជនីយដ្ឋានវាយោនរា (Chang Night) ដែលមានការចូលរួមសហការជាមួយក្រុមហ៊ុនស្រាបៀរ Chang ព្រមជាមួយនិងវត្តមានតារាកិត្តិយសគឺលោក ហ្សូណូ ផងដែរ។

ក្រៅពីភោជនីយដ្ឋានវាយោនរា លោកឧកញ្ញា ហ៊ួត ប្រុស ក៏ជាអគ្គនាយកនៃម៉ាកយីហោហាង ឡឺបុ័ងប៉ាតេ បានឆ្លៀតធ្វើការអរគុណ ទៅកាន់ក្រុមការងារក៏ដូចជាអតិថិជនទាំងអស់ដែលតែងតែគាំទ្រ ហាងឡឺបុ័ងប៉ាតេ តាំងពីថ្ងៃបើកហាងដំបូងរហូតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ២ឆ្នាំមកហើយ ពោលទើបនឹងធ្វើពិធីគម្រប់ខួប ២ឆ្នាំ កាលពីដើមខែកញ្ញា។

ភោជនីយដ្ឋានវាយោនរា ត្រូវបានចាប់ផ្ដើមបើកដំណើរការសាងសង់ កាលពីដើមឆ្នាំ២០២២ និងបើកដំណើរការសាកល្បងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សម្រាប់ការសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

វាយោនរាក៏មានជាប្រភេទ កញ្ចុះ ឡោញ ស្កាយបារ និង ផាប់ផងដែរ ដែលអាយទទួលភ្ញៀវបានរហូតដល់ទៅជាង៦៥០នាក់ឯណោះ។ ជាមួយនឹងទីតាំងដ៏ធំទូលាយ វាយោនរាក៏មានទទួលរៀបចំនូវកម្មវិធីផ្សេងៗ រួមមាន កម្មវិធីខួបកំណើត កម្មវិធីសិក្ខាសិលា កម្មវិធីជប់លាងបុគ្គលិក ព្រមទាំងកម្មវិធីពិសេសៗផ្សេងៗទៀតផងដែរទៅតាមសេចក្តីត្រូវការរបស់ដៃគូ ក៏ដូចជាអតិថិជនទាំងអស់។ មិនត្រឹមតែទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ វាយោនរាក៏មាននូវមុខម្ហូប បែបខ្មែរ បែបអឺរ៉ុប ជាមួយនឹងរសជាតិយ៉ាងឈ្ងុយឆ្ងាញ់សំម្រាប់បំរើជូនដល់អតិថិជនទាំងអស់ផងដែរ។ ភោជនីយដ្ឋានវាយោនរា បើកទទួលអតិថិជនទាំងអស់ចាប់ពីម៉ោង 10:00 ព្រឹករហូតដល់ម៉ោង 10:00 យប់។​

លោកអ្នកអាចធ្វើការកក់តុតាមរយៈលេខទូរស័ព្ទ 010 288 556 និងសម្រាប់កក់ធ្វើ Event ផ្សេងៗតាមរយៈលេខ 085 345 684 ខណៈភោជនីយដ្ឋានវាយោនរា មានទីតាំងនៅដីឡូតិ៍ លេខ៤១ ផ្លូវលំ ភូមិកោះនរា សង្កាត់កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ផែនទី Google: https://bit.ly/3dS3m8p

Telegram:https://t.me/veayonorea