(វីដេអូ) តោះ! មក​ដឹង​លក្ខណៈ​ពិសេស​ពិស្ដារ​​ទាំង ១០០ ចំណុច​ពី Super Star ប្រចាំ​ឆ្នាំ​របស់ Ford

កម្សាន្ត

Super Star ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Ford ឆ្នាំនេះ គឺ​ច្បាស់​ជា​ធ្លាក់​ទៅ​លើ​រថយន្ត​កំពូល​ម៉ូដែល Ford Ranger Wildtrak 2023 ជាក់​ជាមិនខាន ដោយសារ​តែ​ការ​ផ្លាស់ប្ដូរ​រូបរាង​កាន់តែ​មាន​អំណាច និង​បច្ចេកវិទ្យា​កាន់តែ​ទំនើប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ូដែល Wildtrak ឆ្នាំ​​នេះ​ផលិត​ឡើយ​យ៉ាង​ផ្ចិតផ្ចង់ ផ្ដោត​សំខាន់​លើ​គុណភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់ ហើយ​អ្វី​កាន់តែ​ពិសេស​គឺ​មាន​ពណ៌ជាច្រើន​សម្រាប់​ជ្រើសរើស​ដូចជា ពណ៌ស ខ្មៅ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់ និង​ប្រផេះ​ជាដើម ខណៈ​តម្លៃ​របស់​វា​គឺ ៥៨ ៥០០ ដុល្លារ។

មូលហេតុ​ដែល​ឧកញ៉ា​ញ៉ូវសន៍​ហ៊ាន​អះអាង​ថា Wildtrak ជៀស​មិន​ផុត​ពី​ការ​ទទួល​បាន​ងារ​ជា Super Star ប្រចាំ​ឆ្នាំ​របស់ Ford គឺ​ដោយសារ​ចំណុច​ពិសេស​យ៉ាង​លេចធ្លោ​របស់​វា ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​វីដេអូ​ដូច​ខាងក្រោម ដែល​ជា​ការ​រៀបរាប់​យ៉ាង​លំអិត​ពី​លោក ហាក់ សុវណ្ណដេត ប្រធាន​ផ្នែក​លក់​រថយន្ត FORD ប្រចាំ​ក្រុមហ៊ុនមេ RMA Cambodia។

តោះ! កុំ​រង់ចាំ​យូរ​ សូម​ក្រឡេក​ទៅ​មើល​វីដេអូ​ដែល​រៀបរាប់​យ៉ាង​ពិស្ដារ​ពី​អ្នក​ជំនាញ​ដូច​តទៅ៖