សុទ្ធតែកំពូលតារាចម្រៀង បងប្អូននៅខេត្តព្រៃវែង ដឹងតែកក្រើកទៀតហើយស្អែកនេះ

កម្សាន្ត

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រៃវែងហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្រ្តីនេះបានប្រជុំទៅដោយកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូនអាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយអាយដលផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ១៣ និង ១៤ ខែមករា ឆ្នាំ២០២៤នេះ ទីតាំងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ខេត្តព្រៃវែង ចាប់ពីម៉ោង ០៨:00 យប់ ដល់ម៉ោង១១:៣០យប់ ។នឹងមានការចូលសម្ដែងដោយកំពូលតារាចម្រៀងប្រចាំប្រទេសលោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញាតន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក Tempo Tris, លោក គូម៉ា, លោកនេនទុំ, កញ្ញា ខាត់ សួស្ដី, លោកNak Fake, កញ្ញា អ៊ុក សុវណ្ណារី, លោក យឿន ពិសី និងលោក រាជ ប្រាថ្នា។

ក្រៅពីការច្រៀង ពីសំណាក់កំពូលៗ តារាចម្រៀង ដែលបានរៀបរាប់ខាងលើ មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra  ក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនផងដែរ។

ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕