សំណាងជាងគេ អ្នកខេត្តត្បូងឃ្មុំ សប្បាយ២សប្ដាហ៍ជាប់គ្នាតែម្ដង មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert ធ្វើនៅចុងសប្តាហ៍នេះម្ដងទៀតហើយ

កម្សាន្ត

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តត្បូងឃ្មុំហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ៣០ និង ៣១ ខែមីនា ឆ្នាំ២០២៤ នេះ ដែលមានទីតាំង នៅភូមិនិគមលើ ឃុំស្រឡប ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ចាប់ពីម៉ោង ០៨:០០ យប់ ដល់ម៉ោង១១:៣០យប់ ។

កំពូល តារាចម្រៀងដែល នឹងចូលរួមច្រៀង មានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក គូម៉ា, លោក Tempo Tris, លោក ជុំ លីណូ, លោក នេន ទុំ, លោក វង្ស ថា ណាន់, កញ្ញា អ៊ុក សុវណ្ណារី, លោក ធឿន បូរី និង កញ្ញា ឡុង លក្ខិណា។

ក្រៅពីការប្រគុំតន្ត្រីរបស់តារាចម្រៀងដែលបានរៀបរាប់ខាងលើ ក៏ មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕