បទ​ថ្មី​”ទឹក​ត្រី​កោះ​កុង” ខេម តន់ ចន្ទសីម៉ា បង្ហាញ​តំបន់​ទេសចរណ៍​ស្អាតៗ​​ត្រជាក់​ភ្នែក​ជា​ច្រើនកន្លែង

កម្សាន្ត

ក្រោយ​ពី​ផ្ទុះ​​ស្ទប់​បទ​ជា​មួយ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ពេល​នេះ​តន់ ចន្ទសីម៉ា បាន​ងាក​មក​ចាប់​ដៃគូ​ច្រៀង​ជា​មួយ​ ខេម វិញ​ម្ដង​ទៀត​ហើយ ដោយ​​បទ​ថ្មី​មួយ​នេះ​​មាន​ចំណង​ជើង​ថា”ទឹក​ត្រី​កោះ​កុង”ក្នុង​MVបាន​បង្ហាញ​តំបន់​ទេសចរណ៍​ស្អាតៗ​​ជា​ច្រើន នៅ​​ក្នុង​ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

No description available.

ដូច​​ប្រិយមិត្ត​​ធ្លាប់​បាន​ដឹង​ហើយ​ថា ខេត្ត កោះកុង គឺ​ជា​ខេត្ត​មួយ ពោរពេញ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ធម្មជាតិ​​ស្អាតៗ​​ជា​ច្រើន។ជា​មួយ​និង​ការ​សម្រុក​ផលិត​អាប៊ុម​ចូល​ឆ្នាំ​ថ្មី​នេះ​ផលិតកម្ម​​Galaxy Navatra​ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា គ្រប់​M Vនៃ​បទ​ចម្រៀង​បាន​​ឲ្យ​ក្រុម​ផលិត​ចុះ​ទៅ​ថត​នៅ តំបន់​ទេសចរណ៍​ជា​ច្រើន​ ក្នុង​ន័យ​ដើម្បី​ផ្សារ​ភ្ជាប់​ជា​មួយ​រមណីយដ្ឋាន​នានា​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ជា​ស្ដែង​​ដូច​ជា​បទ​”ទឹក​ត្រី​កោះ​កុង” របស់ ខេម និង តន់ ចន្ទសីម៉ា អីចឹង។

May be an image of 2 people, people standing, sunglasses and body of water

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra​ទាំង​ពីរ​រូប​នេះ​ធ្លាប់​បាន​ច្រៀង​ជា​មួយ​គ្នា​ជា​ច្រើន​បទ​មក​ហើយ​ហើយ ក្នុង​នោះ​ដែរ​ពួក​គេ​​បាន​​បំបែក​​ឯកត្តកម្ម​​ជា​ប្រវត្តិសាស្ត្រ​លើ​បទ”ចង់​សុំ​wifi​”ដែល​មាន​អ្នក​ទស្សនា​ជិត ៣០លាន​ដង។ មហាជន​រំពឹង​ថា ពួក​​ច្បាស់​ជា​នឹង​ប្រវត្តិសាស្ត្រ​ជា​មួយ​គ្នា​លើ​បទ​ចម្រៀង ដែល​ទើប​តែ​ផលិត​ថ្មីៗ​ជា​មួយ​គ្នា​ទៀត​ជាក់​ជា​មុខ​ខាន។

ចង់​ដឹង​ថា​បទ​ថ្មី”ទឹក​ត្រី​កោះ​កុង” របស់ ខេម តន់ ចន្ទសីម៉ា មាន​​អត្ថន័យ ព្រម​ទាំង​មាន ទេសភាព​ស្រស់​ស្អាត​កម្រិត​ណា​​សូម​ទស្សនា​ទាំង​អស់​គ្នា​៖