ឱកាសល្អសម្រាប់អ្នកគាំទ្រខេត្ត កំពង់ឆ្នាំង បានមកដល់ហើយជួបសុទ្ធតែ Idol ក្នុងចិត្តពីព្រឹតិ្តការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅចុងសប្តាហ៍នេះ !

កម្សាន្ត

ឱកាសល្អសម្រាប់បងប្អូនអ្នកគាំទ្រនៅក្នុងទឹកដីខេត្ត កំពង់ឆ្នាំង បានមកដល់ហើយ ដោយគ្រាន់តែចូលរួមទស្សនាការប្រគំតន្រ្តី EXPREZ CHARITY CONCERT បងប្អូននឹងទទួលបាននូវអារម្មណ៍ ថ្មី ប្លែក អស្ចារ្យ ព្រមទាំងបានជួបជាមួយ Idol របស់បងប្អូនផ្ទាល់ដើម្បីជជែក និងថតរូបជាអនុស្សាវរីយ៍ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនទើបតែបញ្ចប់ ពេលនេះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក៏បានធ្វើដំណើរទៅដល់ទឹកដីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីជួបជាមួយបងប្អូននៅទីនោះផងដែរ ដោយមានការចូលរួមសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ។ នេះជាឱកាសល្អសម្រាប់អ្នកគាំទ្រក្នុងខេត្ត កំពង់ឆ្នាំង ដែលអាចជួបផ្ទាល់ជាមួយIdol ក្នុងចិត្តរបស់បងប្អូនពីព្រឹតិ្តការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅចុងសប្តាហ៍នេះ ។

បើតាមគម្រោងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នាស្ថិតក្នុងទីតាំងភូមិ ផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ( ភ្នំឧត្តុង្គ ក្បែររង្វង់មូលព្រះគោព្រះកែវ ) ជាក់ស្តែងនៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ជូបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ,លោក ខេម , លោក Tempo , លោក សុវត្ថិ មុនីវណ្ណ ,កញ្ញា លីដា និងតារាចម្រៀងវ័យក្មេងជាច្រើនរូប ។ ដោយឡែកនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៦ ឯណោះវិញជួបជាមួយ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខាន់ ជេមស៌ និងលោក គូម៉ា ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត ដែលត្រៀមនឹងមកអង្រួនឆាតន្រ្តី EXPREZ CHARITY CONCERT ឱ្យកក្រើកជាថ្មីម្តងទៀត ។

កុំភ្លេចណាត់ជួបគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT  ដើម្បីទទួលបានអារម្មណ៍ ថ្មី ប្លែក អស្ចារ្យ ព្រមទាំងបានថតរូបនិងជួបផ្ទាល់ពីកំពូលតារាចម្រៀងដែលជា Idol នៅក្នុងដួងចិត្តរបស់បងប្អូន ជាពិសេសការចូលរួមទស្សនាក្នុងការប្រគំតន្រ្តីនេះ គឺចូលរួមដោយឥតគិតថ្លៃ មិនមានការទិញសំបុត្រឡើយ ចង់ចូលរួមប៉ុន្មាននាក់ ក៏ខាង EXPREZ CHARITY CONCERT ទទួលបានទាំងអស់ ។ រីករាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ទាំងអស់គ្នា ។ ១ពាន់រៀលដើម្បីសប្បុរសធម៌ ដើម្បីប្រមូលថវិការទៅជួយជួសជុល និងកសាងសាលារៀនដែលរងការខូចខាតតាមតំបន់ព្រំដែន ៕