ដើម្បីបង្កើនភាពរីករាយ ក៏ដូចជាការអបអរសាទរពិធីបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» EXPREZ CHARITY CONCERT ជាមួយការប្រគំតន្ត្រី ១ពាន់លានរៀល ដើម្បីសប្បុរសធម៌លើកស្ទួយ និងចូលរួមគាំទ្រវប្បធម៌ខ្មែរ និងជាការបំពេរអារម្មណ៍បងប្អូនអ្នកក្រចេះដែលហត់នឿយក្នុងការបំពេញការងារពេញមួយសប្តាហ៍ហើយ ដូច្នេះកុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅលើទឹកដីខេត្តក្រចេះទាំងអស់គ្នា ។

នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងជួបបងប្អូននៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី ២៨-២៩ មីនា ឆ្នាំ២០២៦នេះ។
ជាក់ស្តែងនៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, លោក ខាន់ ជេមស៌, សុវត្ថិ មុនីវណ្ណ , សុវត្ថិ សិរីវុឌ្ឍ ព្រមទាំងតារាចម្រៀងវ័យក្មេងជាច្រើនរូប ។ ចំណែកថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈសិរីមន្ដ , ខេម, លោក គូម៉ា ព្រមទាំងតារាចម្រៀងជាច្រើនដួងទៀត។
អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»ទាំងអស់គ្នា ជាមួយការប្រគំតន្រ្តី EXPREZ CHARITY CONCERT ១ពាន់លានរៀល ដើម្បីសប្បុរសធម៌។
សូមចូលរួមគាំទ្រវប្បធម៌ខ្មែរ ជាមួយសហគមន៍ ដើម្បីបង្ហាញពីវប្បធម៌ និងផ្សព្វផ្សាយទៅបរទេស។
កុំភ្លេចណា មកទទួលភាពសប្បាយរីករាយជុំគ្នានៅចុងសប្ដាហ៍នេះ ជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រាទាំងអស់គ្នា។
ជួបគ្នាថ្ងៃទី ២៨-២៩ មីនា ២០២៦ បរិវេណ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ ចូលរួមទស្សនាដោយសេរី៕











