ឱកាសល្អកម្ររកបាន ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT បានធ្វើដំណើរទៅដល់ទឹកដីខេត្ត បាត់ដំបងហើយ កំពូលតារាចម្រៀងល្បីៗជាច្រើនរូបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្តែង និងច្រៀងជូនជួបពុកម៉ែបងប្អូនស្តាប់និងរាំកម្សាន្តជុំគ្នារយៈពេល២ថ្ងៃជាប់គ្នា ។

ដូចដែលទស្សនិកជនបានដឹងស្រាប់ហើយថា ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT តែងតែចែករំលែកនូវភាពរីករាយជូនពុកម៉ែបងប្អូនតាមបណ្តាខេត្តក្រុងនានាមិនដែលខាន ។ សម្រាប់ចុងសប្តាហ៍នេះបងប្អូនអ្នកខេត្ត បាត់ដំបង បានត្រៀមខ្លួនរួចហើយឬនៅ? ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងជួបបងប្អូនអ្នកខេត្ត បាត់ដំបង ហើយ ។ កំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចែករំលែកភាពសប្បាយរីករាយជូបបងប្អូនទស្សនិកជនទាំងអស់ ។
នៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ , សុវត្ថិ មុនីវណ្ណ , និងតារាចម្រៀងវ័យក្មេងជាច្រើនរូប ។ ដោយឡែកនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៦ឯណោះវិញជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខេម , Tempo និងតារាចម្រៀងជាច្រើនរូបទៀត រយៈពេល២ថ្ងៃនោះកំពូលតារាចម្រៀងល្បីៗមានកាដូពិសេសជាច្រើនដើម្បីចែកជូនអ្នកគាំទ្រ ។
កុំភ្លេចណាត់ជួបគ្នានៅទីលាន់បាល់ទាត់វាលបែកចាន សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជួបជាមួយ Idol ផ្ទាល់ និងរាំលេងកម្សាន្តជុំគ្នាក្នុងឱកាសដ៏ល្អនេះ ។ សម្រាប់អ្នកដែលចង់ចូលរួមទស្សនា គឺងាយៗ ដោយគ្រាន់តែណាត់ជួបគ្នានិងចូលរួមដោយឥតគិតថ្លៃ ៕









