បងប្អូនអ្នកក្រុងបាវិត ! កុំភ្លេចអនុញ្ញាតឱ្យខ្លួនឯងរីករាយកម្សាន្តសប្បាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ២ថ្ងៃជាប់គ្នា

កម្សាន្ត

កាន់តែពិសេស ! កាន់តែពិសេស ! បងប្អូនអ្នក្រុងបាវិត កុំភ្លេចអនុញ្ញាតឱ្យខ្លួនឯងរីករាយ កម្សាន្ត សប្បាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT រយៈពេល២ថ្ងៃជាប់គ្នា ដោយជួបសុទ្ធតែកំពូលតារាចម្រៀងល្បីៗនៅក្នុងដួងចិត្ត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ការប្រគំតន្រ្តី DAZZ CHARITY CONCERT តែងតែធ្វើដំណើរជុំវិញខេត្តក្រុង ដើម្បីរិះរកអ្វីដែលថ្មី ប្លែក ចែករំលែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តអារម្មណ៍នាចុងសប្តាហ៍ ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងផុតទៅ DAZZ CHARITY CONCERT  បានធ្វើឱ្យបងប្អូនសប្បាយរីករាយស្ទើរតែមិនអាចបំភ្លេចបាន ។ សម្រាប់ចុងសប្តាហ៍នេះកាន់តែពិសេសជាងមុនទៅទៀត ពីព្រោះការប្រគំតន្រ្តី DAZZ CHARITY CONCERT បានធ្វើដំណើរទៅដល់ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ហើយ ដូច្នេះ ត្រៀម ត្រៀមបងប្អូន ។

នៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , តន់ ចន្ទសីម៉ា, សុវត្ថិ មុនីវណ្ណ , សុវត្ថិ សិរីវុឌ្ឍ និងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត ។ នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ ឯណោះវិញ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខាន់ ជេមស៌ Tempo , ខាត់ សួស្តី និងតារាចម្រៀងផ្សេងៗទៀត ដែលត្រៀមនឹងទៅអង្រួញឆាកតន្រ្តី DAZZ CHARITY CONCERT ឱ្យកក្រើមេឃ រញ្ជួយដីនៅលើទឹកដីខេត្ត ស្វាយរៀង ។

រីករាយជាមួយការប្រគំតន្រ្តី DAZZ CHARITY CONCERT នៅលើទឹកដីខេត្ត ស្វាយរៀង តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ថាមពលនៃសម្លេងខ្មែរតែមួយ ។ កុំភ្លេចអនុញាតិឱ្យខ្លួនឯងរីករាយកម្សាន្តសប្បាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT២ថ្ងៃជាប់គ្នានៅចុងសប្តាហ៍នេះ ដោយជួបសុទ្ធតែកំពូលតារាចម្រៀងល្បីនៅក្នុងដួងចិត្ត ។ ចូលរួមការប្រគំតន្រ្តី DAZZ CHARITY CONCERT ដោយឥតគិតថ្លៃ ៕