ចាក់ដោតចំបេះដូង! ខេមផ្ទុះបទថ្មីចំណងជើងព្រឺរោម «អ្នកជំងឺក្នុង ICU» អង្រួនអារម្មណ៍ហ្វេនៗខ្លាំងៗ!

កម្សាន្ត

ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង! ថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញវីដេអូចម្រៀងផ្លូវការ (Official MV) បទថ្មីសន្លាងរបស់តារាចម្រៀងលំដាប់កំពូល លោក ខេម ដែលមានចំណងជើងយ៉ាងចាក់ដោតចិត្តថា «អ្នកជំងឺក្នុង ICU»

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រាន់តែចេញផ្សាយភ្លាម បទចម្រៀងមួយបទនេះទទួលបានការចុច Like និងមានការចែករំលែកតៗគ្នាយ៉ាងព្រោងព្រាត។ អ្វីដែលធ្វើឱ្យហ្វេនៗជក់ចិត្តដកកមិនរួចនោះគឺ ការរៀបចំប្លង់ និងការដឹកនាំសម្តែងដ៏មានគុណភាព ដែលបានបង្ហើបពីខ្សែជីវិតស្នេហាកាលពីវ័យសិក្សាដ៏មានការចងចាំ និងការឈឺចាប់។

នៅក្នុង MV នេះ លោក ខេម បានបង្ហាញខ្លួនយ៉ាងស្រស់សង្ហាជាមួយស្ទីលម៉ូដសក់ថ្មីប្លែកភ្នែក បែបយុវវ័យ កាន់ផ្កាកុលាបក្រហមមួយទង ឆ្លាស់គ្នានឹងប្លង់អង្គុយរៀននៅតុជាមួយមិត្តភក្តិទាំងទឹកមុខស្រងូតស្រងាត់ ស្របពេលដែលតួឯកស្រីដ៏ស្រស់ស្អាតម្នាក់ បែរជាអង្គុយនៅលើបង់ក្រោមដើមឈើទាំងទឹកមុខស្រអាប់ និងឯកោទៅវិញ។

បទចម្រៀងដ៏ផ្ទុះមួយនេះ ត្រូវបានសម្រិតសម្រាំងយ៉ាងខ្លាំងពីក្រុមការងារល្បីៗ និពន្ធ Melody និងទំនុកច្រៀងដោយ គុយលី ចម្រៀងពលករ ព្រមទាំងដឹកនាំសម្តែងដោយ Dr.JONATHAN ផ្ទាល់តែម្តង។ តើអត្ថន័យពិតនៃ «អ្នកជំងឺក្នុង ICU» របស់លោក ខេម មានសាច់រឿងជម្រៅចិត្តយ៉ាងណា ទើបបានជាឆក់យកបេះដូងអ្នកទស្សនាបានលឿនស្លេវបែបនេះ? កុំភ្លេចចូលទស្សនាវីដេអូពេញនៅលើ Page ផ្លូវការរបស់ Galaxy Navatra ទាំងអស់គ្នា!