អ្នកសិល្បៈ និងអ្នកគាំទ្រដាក់ក្តីរំពឹងខ្ពស់លើបុរស ២រូបនេះអាចឡើងងារ «ឧកញ៉ា»

កម្សាន្ត

នៅប៉ុន្មានឆ្នាំចុងក្រោយ អ្នកសិល្បៈត្រូវបាន​កត់​សម្គាល់ឃើញថាងាកទៅចាប់មុខជំនួញផ្សេងៗគ្នា ដូចជាផ្នែកអចលនទ្រព្យ គ្រឿងសម្អាង និងផលិតផលអនឡាញ ខណ:កន្លងទៅក៏មានដំណឹងថាទទួលបានងារជាឧកញ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលយើងទទួលបាន ឱ្យដឹងថា សិល្បរក និងអ្នកដឹកនាំផលិតក្នុងវិស័យកម្សាន្ត ២រូបអាចនឹងទទួលបានគោរមងារឧកញ៉ា បន្ទាប់ពីលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ ខណៈដែលពួកគេបច្ចុប្បន្នក៏កំពុងមានអាជីវកម្មនៅក្នុងដៃ។ សិល្បករ និងអ្នកដឹកនាំផលិតនោះរួមមាន៖ តារាចម្រៀង ពូឃ្លាំង និងលោក អ៊ឹង សុខលី អ្នកគ្រប់គ្រងការផលិតនៅក្រុមហ៊ុន ហង្សមាស គ្រុប។

តារាចម្រៀងរ៉េប ពូឃ្លាំង ក្រោយពីសាងសុភមង្គល ជាមួយនឹងភរិយាជាអ្នកជំនួញមានទ្រព្យរៀបការផ្អើលក្រុងព្រះសីហនុ កាលពីប៉ុន្មានឆ្នាំមុន បច្ចុប្បន្នក្នុងវិស័យសិល្បៈហាក់ស្ងប់ស្ងាត់បន្តិច ប៉ុន្តែមិនទាន់បោះបង់ចោលទាំងស្រុងនៅឡើយ ស្របពេលដែលលោកទើបតែចេញបទថ្មីរបស់ខ្លួនជាមួយនឹងតារាស្រីវ័យក្មេងម្នាក់ កញ្ញា សូរិយា មានចំណងជើងថា «បទគ្រលាស់» របស់ផលិតកម្ម BN កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់យុវកម្ពុជា។

តាមប្រភពព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា ម្ចាស់បទជួយថែសិល្បៈដូងតា ពូឃ្លាំង បច្ចុប្បន្នក៏មានអាជីវកម្មនៅក្នុងដៃ ខណៈដែលភរិយារបស់លោកក៏ជាប់ខ្សែស្រឡាយកូនអ្នកធំម្នាក់ផងដែរនៅខេត្តព្រះសីហនុ។

ចំណែក លោក អ៊ឹង សុខលី ជាស្វាមីតារាចម្រៀងស្រីលំដាប់កំពូលនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា។ លោកជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនប្រុសបង្កើតម្ចាស់ក្រុមហ៊ុន ហង្សមាស ឧកញ៉ា អ៊ឹង ឆៃងួន ហើយលោកក៏ជាបុគ្គលម្នាក់ដែលខិតខំលះបង់កម្លាំងកាយចិត្តក្នុងការដឹកនាំភាពជោគជ័យមកឲ្យក្រុមហ៊ុន ហង្សមាស គ្រុប។

តាមប្រភពព័ត៌មានក្រៅផ្លូវការ គ្រួសារឧកញ៉ា អ៊ឹង ឆៃងួន សុទ្ធតែទទួលបានគោរមងារឧកញ៉ា និងមុខជំនួញគ្រាក់ៗនៅក្នុងដៃ ដូចជាឧកញ៉ា អ៊ឹង លីហេង ស្វាមីឧកញ៉ា តាំង ហ្គិចលាង និងអ្នកស្រី អ៊ឹង សុខគីម ម្ចាស់ហាងកាបូប KB ។

ទាំងវាសនារបស់ ពូឃ្លាំង និងលោក អ៊ឹង សុខលី ត្រូវបានអ្នកសិល្បៈ ក៏អ្នកគាំទ្របង្ហាញក្តីរំពឹងថាអាចនឹងឡើងងារឧកញ៉ា ដូចតារាជួរមុខ ២រូបដែរទើបតែត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា រួមមាន៖ លោក ខេមៈ សិរីមន្ត លោក ព្រាប សុវត្ថិ និងប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង។

ស្របពេលជាមួយគ្នានេះ អ្នកសិល្បៈមួយចំនួនទៀតក៏ត្រូវបាន អ្នកគាំទ្រទន្ទឹងរង់ដំណឹងល្អទទួលគោរមងារឧកញ៉ាផងដែរ ដូចជា លោក ឆាយ វីរៈ លោក កែវ វាសនា  តារាកំប្លែង/ចម្រៀង ពែក​ មី តារាចម្រៀង ខាន់ ជែមស៍ តារាចម្រៀង ខេម តារាសម្ដែង ថមមី តារាចម្រៀង ឃុំ ប៉ុណ្ណាដែត ជាដើម៕