អ្នកឈ្នះឡើងបូកគីឡូទទួលមេដាយ និងរង្វាន់យ៉ាងសប្បាយរីករាយក្នុងព្រឹត្តិការណ៍កីឡាដើម្បីសុខភាព និងសប្បុរសធម៌លើភ្នំបូកគោ

កម្សាន្ត

ថ្ងៃទី២៦ វិច្ឆិកា ម្សិលមិញនេះ បន្ទាប់ពីវត្តមានអ្នកចុះឈ្មោះរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង មានទាំងក្មេង ចាស់ ប្រុស ស្រី និងជនបរទេសជាដើមបានចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី ៧ ធ្វើឡើងលើភ្នំបូកគោ បានបញ្ចប់លទ្ធផល អ្នកឈ្នះដែលជាម្ចាស់ជ័យលាភីគ្រប់ចម្ងាយគីឡូម៉ែត្រ ក៏បានប្រកាសជាបន្តបន្ទាប់ និងប្រគល់រង្វាន់ ដោយម្ចាស់ឧបត្ថម្ភក្នុងកម្មវិធីនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​ការ​រត់ប្រណាំង​គឺ​បាន​បែងចែក​ជា ៤ ប្រភេទ​មាន​ដូចជា រត់ ៣ គីឡូម៉ែត្រ រត់​ ៥ គីឡូម៉ែត្រ រត់ ១០ គីឡូម៉ែត្រ និង​រត់ពាក់កណ្ដាល​ម៉ារ៉ាតុង ២១ គីឡូម៉ែត្រ ហើយ​សម្រាប់​ប្រភេទ ១០ គីឡូម៉ែត្រ តម្រូវ​ឲ្យ​អ្នកចូលរួម​មាន​អាយុពី ១៣ ឆ្នាំ និង​រត់ពាក់កណ្ដាល​ម៉ារ៉ាតុង ត្រូវមាន​អាយុ​ចាប់ពី ១៦ ឆ្នាំឡើយ ស្របពេល​ការ​រត់ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ គឺ​អនុញ្ញាត​ឲ្យ​ចូលរួម​ជា​ទូទៅ។

គួរបញ្ជាក់ថា នេះគឺជាការរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់ សប្បុរសធម៌ដ៏ធំ និងជាលើកទី ៧ហើយ ដែលរៀបចំឡើងដោយក្រុមហ៊ុន សុខា គ្រុប និងសណ្ឋាគារ ឋានសួគ៌ សុខា បូកគោ របស់អ្នកឧកញ៉ា សុខ គង់ ដើម្បីប្រមូលថវិកាពីការទិញសំបុត្រចូលរួម ផ្ដល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

80 Shares