បងប្អូនខ្មែររស់នៅកូរ៉េដឹងតែសប្បាយហើយ! ក្រសួងការងារ ស្ថានទូតខ្មែរនៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA នាំតារាល្បីប្រគុំតន្ត្រីឆាប់ៗនេះ

កម្សាន្ត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរ នៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ ជូនបងប្អូនខ្មែរដែលរស់នៅទីនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន​ កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានកញ្ញា តន់ ចន្ទសីម៉ា លោក​ ខេម លោក Tempo Tris លោក Rawyer។ ក្រៅពី តារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា រ៉ូលីន កញ្ញា សុន ស្រីណុន លោក ផាន់ ស៊ីថេត កញ្ញា ចាន់ ឡៃវល័ក្ខ លោក វណ្ណ ផាន់ណារ៉ា លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។

ក្រុមអ្នកសិល្បៈទាំងនោះ​ និងចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ហើយការប្រគំតន្ត្រីគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២តែម្ដង។ ទីតាំងកម្មវិធីស្ថិតនៅ ទីក្រុង អានសាន នាពហុកីឡដ្ឋាន WA STADIUM ទីកន្លែងដែលបងប្អូនខ្មែរយើងរស់នៅច្រើនជាងគេតែម្ដង។

ព្រឹត្តិការដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានរៀបចំដោយ
– ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
– ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ
– សាលាក្រុងអានសាន
– ក្រុមការងារយុវជន ESEA
សហការឧបត្ថម្ភ
Galaxy Navatra Group
GMoneyTrans

ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អញ្ជើញទៅចូលរួម ទស្សនាដោយសេរី ដោយយើងនឹងធ្វើបុណ្យជុំគ្នា ហើយរាំលេងជាមួយគ្នាដោយសប្បាយរីករាយ៕