Pidoma Resort តុបតែងលំអថ្មី ត្រៀមស្វាគមន៍ភ្ញៀវក្នុងរដូវកាលភ្ជុំបិណ្ឌ

កម្សាន្ត

រីសត Pidoma Resort បាន​តុបតែង​ថ្មី រំលេចខ្លួន​យ៉ាង​ស្រស់បំព្រង​នៅ​ភូមិភាគឦសាន ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មាន​បំណង​ចង់​មក​កម្សាន្ត​នៅ​ក្នុង​រដូវកាល​ភ្ជុំបិណ្ឌ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Pidoma Resort មាន​ប្រភេទ​បន្ទប់​ច្រើន​សម្រាប់​ជ្រើសរើស មិន​ថា​បែប​គ្រួសារ​តូច​ធំ ជា​ក្រុម​ការងារ ឬ​គូស្នេហ៍​ឡើយ គឺ​ធានា​នូវ​សេវាកម្ម​បម្រើ​មិន​ឲ្យ​ទាស់ចិត្ត ជាមួយ​នឹង​បន្ទប់​ដ៏​មាន​ផាសុកភាព។

​ចំណែកឯ ទីតាំង​វិញ​គឺ​រឹតតែ​ពិសេស ដ្បិត​មាន​ចំងាយ​ត្រឹម​តែ ៥នាទី ពី​កណ្ដាលក្រុង​មណ្ឌលគិរី ជាមួយ​នឹង​ទិដ្ឋភាព​អបសងខាង​ផ្លូវ​ស្រស់​ត្រកាល ហើយ​ផ្លូវ​មាន​សភាព​ធំ​ទូលាយ​ងាយស្រួល​ដល់​ការ​បើកបរ។​

លោក​អ្នក​អាច​ធ្វើ​ការ​តេកក់​បន្ទប់ ឬ​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈលេខទូរស័ព្ទ 066 319 600៕