ទូរទស្សន៍វៃឆ្លាត Neo QLED 8K របស់សាមសុងមានលក់នៅលើទីផ្សារកម្ពុជាហើយ

កម្សាន្ត

ឆ្នាំ២០២៣នេះ ក្រុមហ៊ុន សាមសុង ទើបប្រកាសចេញលក់ទូរទស្សន៍ស៊េរីថ្មី Neo QLED 8K  យ៉ាងទំនើបលក់ជូនអតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលទូរទស្សន៍វៃឆ្លាតជំនាន់ថ្មី Neo QLED 8K ជាមួយរូបរាងដ៏ប្រណីត កម្រិតគុណភាពពន្លឺ និងពណ៌ចេញពីអេក្រង់ដូចពណ៌ធម្មជាតិពិតៗ អមដោយប្រព័ន្ធនៃការបញ្ចេញសម្លេងដ៏ល្អឥតខ្ចោះ និងការច្របាច់បញ្ចូលនូវមុខងារដ៏សម្បូរបែបនៃបច្ចេកវិទ្យាដ៏ទំនើបៗចុងក្រោយ ត្រូវបានក្រុមហ៊ុន សាមសុង បំពាក់លើទូរទស្សន៍ស៊េរីថ្មី Neo QLED 8K។

មិនថាលោកអ្នក  ជាវ ដាក់ក្នុងផ្ទះ នៅតាមការិយាល័យធ្វើការ ឬតាមហាងអាជីវកម្ម និងកន្លែងផ្សេងៗទៀតនោះ ទេ ទូរទស្សន៍ Neo QLED 8K នឹងមិនធ្វើឱ្យខកបំណងឡើយ។

ហេតុអ្វី បានជាមានទូរទស្សន៍ដាក់នៅផ្ទះ ជាជម្រើសដ៏ល្អបំផុត ដែលគួរគិតគូរពីឥឡូវ?

+ កម្រិតរូបភាពចេញពីកញ្ចក់ទូរទស្សន៍ Neo QLED 8K មានគុណភាពច្បាស់ល្អឥតខ្ចោះ។ នេះក៏ដោយសារមុខងារ ទូរទស្សន៍ដ៏ឆ្លាតវៃនេះ បំពាក់នូវមុខងារ Quantum mini LED ដែលជាមុខងារនៃការបញ្ចេញកម្រិតពណ៌ និងពន្លឺច្បាស់លម្អិតឥតខ្ចោះដូចពិតៗ។ មួយវិញទៀត គឺការផ្ដល់នូវជម្រើសនៃកម្រិតរូបភាព Neo QLED 4K ឬ 8K ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា  AI upscaling អាចធ្វើឱ្យកម្រិតរូបភាពឡើងដល់ 8K យ៉ាងពេញលេញ អាចទស្សនាយ៉ាងត្រជាក់ភ្នែកដូចកំពុងអង្គុយមើលព្រឹត្តិការណ៏ផ្ទាល់អ៊ុឺចឹង។

+ ការរចនាម៉ូតបែប Infinity one design and Infinity screen ដែលជាការរចនាអេក្រង់ដ៏ប្រណិត ជាមួយរូបរាងស្ដើងស្អាតបំផុត។ Infinity screen គឺជាការរចនាអេក្រង់ស្អាតបំផុតស្ទើរតែគ្មានស្នាមគែម ដែលមានតែលើអេក្រង់ Neo QLED 8K តែមួយគត់។

+ មុខងារពិសេសៗនៃការបញ្ចេញសំលេង ដែលភាពលេចធ្លោនេះ រួមមាន ប្រព័ន្ធសំឡេង Doby Atmos ដែលជា ប្រព័ន្ធបញ្ចេញសម្លេងកាន់តែដូចពិតៗ។ ក្រៅពីនេះ មុខងារនៃប្រព័ន្ធសំឡេងរបស់ទូរទស្សន៍ Neo QLED 8K ក៏មានបំពាក់មកជាមួយ នូវប្រព័ន្ធ OTS Pro ធ្វើឱ្យសម្លេងតួអង្គក្នុងកញ្ចក់ទូរទស្សន៍មានសម្លេងកាន់តែដូចពិតៗ។ មុខងារ Adaptive sound pro ជាបច្ចេកវិទ្យា AI ធ្វើឱ្យការចាប់យក និងវិភាគសម្លេងរបស់ឈុតឆាក, ទីតាំង ស្របតាមសកម្មភាពជាក់ស្ដែងក្នុងកម្រិតសម្លេងយ៉ាងលម្អិតបំផុត។ ចំណុចពិសេសមួយទៀតនោះ គឺមុខងារ Q-symphony ដែលជាប្រព័ន្ធជំនួយសម្លេង ធ្វើឱ្យការបញ្ចេញសម្លេងកាន់តែមានភាពល្អឥតខ្ចោះ។

ក្រៅពីមុខងារចម្បងៗ ៣នេះ ទូរទស្សន៍ Neo QLED 8K ក៏នៅមានមុខងារ បច្ចេកវិទ្យា និងប្រណីតភាពជាច្រើនផ្សេងទៀតភ្ជាប់មកជាមួយផងដែរ៕