ជួបជាមួយ តន់ ចន្ទសីម៉ា ល្ងាចនេះ ក្នុងកម្មវិធីខួបលើកទី៤៤ របស់ ស.ស.យ.ក

កម្សាន្ត

កញ្ញា តន់ ចន្ទ សីម៉ា ជាតារាចម្រៀង ជួរមុខរបស់ ផលិតកម្ម Galaxy Navatra និងជាតារាស្រីមួយរូប ដែលមានប្រជាប្រិយភាពមានការស្រលាញ់ចូលចិត្ត យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ នឹងបង្ហាញវត្តមានក្នុងការប្រគុំតន្រ្តីដើម្បីអបអរសាទរខួបលើកទី៤៤ ដែលជាថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ( សសយក) ដោយប្រព្រឹត្តទៅនៅថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០២២នេះ។ នេះបើតាមការឱ្យដឹងពីសហភាព សហព័ន្ធយុវជនកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈផេកផ្លូវការ របស់សហភាពសហពន្ធ័យុវជនកម្ពុជា បានសរសេរអមជាមួយរូបភាពរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ាបែបនេះថា «កាលពីការប្រគំតន្ត្រីអបអរសាទរខួបទី៤១ កញ្ញា តន់ ចន្ទសីម៉ា ធ្លាប់បានចូលរួមជាមួយពួកយើងម្ដងហើយ លើកនេះកញ្ញានឹងចូលរួមការប្រគំតន្រ្តីរបស់យើងម្ដងទៀត ថាតើកញ្ញាតន់ ចន្ទសីម៉ានឹងលើកយកបទចម្រៀងអ្វីខ្លះ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៤ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ។

សូមអញ្ជើញចូលរួមសប្បាយជាមួយកម្មវិធីរបស់យើងដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ។»

គួរឱ្យដឹងផងដែរ ថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាស្រីកំពុងតែអន្ទងចិត្តយុវ័យដោយសារតែសម្លេងដែលមានទឹកដមរបស់កញ្ញា។ទោះបីជា កញ្ញាទើបតែប្រឡូកក្នុងវិស័យសិល្បៈចម្រៀងតែគេសង្កេតឃើញថា កញ្ញាទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្ររបស់នាងទាំងជាតិ និង អន្តរជាតិ។

ជាមួយគ្នានោះដែរ កញ្ញា តន់ ចន្ទសីម៉ា ក៏តែងតែមានវត្តមានក្នុងកម្មវិធីថ្នាក់ជាតិធំៗ មួយវិញទៀតកញ្ញាជាតារាស្រីដែលអាចច្រៀងចម្រៀងបានគ្រប់ទម្រង់ មិនថាចង្វាក់ញ៉ាក់ Rap រឺក៏បទមនោសញ្ចេតនាឡើយ ។ ដូចបានជំរាប់ខាងលើ សូមកុំភ្លេចណានៅល្ងាចនេះ បងប្អូនអាចចូលរួមរាំលេខកម្សាន្តទាំងអស់គ្នា បានដោយសេរី៕