ផលិតកម្ម Galaxy Navatra និងស្រាបៀរគ្រុឌ នាំមកជូននូវការប្រគុំតន្ត្រីដ៏អស្ចារ្យក្នុងពិធីបុណ្យសមុទ្រលើកទី៩ ខាងមុខនេះ

កម្សាន្ត

ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ខាងមុខនេះ ផលិតកម្ម Galaxy Navatra និងស្រាបៀរគ្រុឌ នឹងរៀបចំនូវកម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យមួយដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជូនដល់បងប្អូនដែលមកកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រផ្ទាល់ នៅក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២២ នៅទីលានតេជោ ខេត្តព្រះសីហនុ និងមានវត្តមានចូលរួមពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា អមជាមួយតារាចម្រៀងជាច្រើនទៀតដូចជា កញ្ញា អ៊ុក សុវណ្ណារី លោក វង្ស ថាណាន់ លោក Nak Fake កញ្ញា ហ៊ិន លីដា និងលោក K-LA ជាដើម។ 

វត្តមានដ៏អស្ចារ្យទាំងនេះ នឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកទស្សនាកម្សាន្ត អ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីទទួលបាននូវពេលវេលាល្អ ភាពរីករាយ រំភើបចំពោះការសម្ដែងដ៏កក្រើកនៅលើដែនដីខេត្តព្រះសីហនុ និងជាទីតាំងអបអរសាទរឆ្នេរសមុទ្រដ៏ស្អាតជាងគេលើសកលលោកផងដែរ។ ក្នុងឱកាសនោះដែរ ក៏នឹងមានវត្តមាន DJ CHEE ដែលនឹងនាំយកមកជាមួយនូវចង្វាក់ EDM នឹងការលេងហ្គេមឈ្នះរង្វាន់ផងដែរយ៉ាងសប្បាយរីករាយផងដែរ។

សូមបញ្ជាក់ថា បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ