Galaxy Navatra និងGANZBERG beer នាំយកកំពូលតារាចម្រៀងផុតលេខប្រចាំប្រទេស ទៅដល់ខេត្តកោះកុង ក្នុងការប្រគំតន្រ្តី GANZBERG Premium Concert

កម្សាន្ត

កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប រួមមាន ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត  លោក ខេម កញ្ញា តន់ ចន្ទសីម៉ា ព្រមជាមួយនឹងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងរួមគ្នាសម្តែងយ៉ាងកក្រើកនៅទីរួមខេត្តកោះកុង ក្នុងការប្រគំតន្រ្តី GANZBERG Premium Concert ដែលជាព្រឹត្តិការណ៍ប្រគំតន្រ្តីអស្ចារ្យ និងធំបំផុតប្រចាំឆ្នាំរៀបចំឡើងដោយផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានបាល់ទាត់ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៅក្នុងទីរួមខេត្តកោះកុង ប្រចាំដើមឆ្នាំ២០២៣ នេះ នឹងនាំមកនូវកម្មវិធីទស្សនីយភាពយ៉ាងល្អឥតខ្ចោះ ដែលនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវការជួបជុំដ៏រីករាយ រំភើបចំពោះការសម្ដែងដ៏កក្រើកនៅកណ្តាលទីរួមខេត្តកោះកុង។ កុំភ្លេចណា! ណាត់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក មកចូលរួមទស្សនាកម្សាន្តនូវវត្តមានដ៏មហាកក្រើកនៃវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា និងទស្សនីយភាពកម្សាន្តជាច្រើនសម្បូរបែបដទៃទៀត។

សូមបញ្ជាក់ថា បេសកកម្មប្រគំតន្រ្តីដ៏ធំបំផុតតែមួយគត់ GANZBERG Premium Concert ដែលកើតឡើងចេញពីការចាប់ដៃសហការគ្នារវាងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នេះនឹងមានវត្តមានធ្វើដំណើរទៅទូទាំងប្រទេសជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតនូវភាពសប្បាយរីករាយអស្ចារ្យមិនធ្លាប់មានជូនដល់ហ្វេន និងទស្សនិកជនរាប់ពាន់នាក់។

🎯ជួបគ្នាថ្ងៃទី២៥-២៦ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានបាល់ទាត់ខេត្តកោះកុង

🔶ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក