តស់! ណាត់គ្នាទៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លចុងសប្ដាហ៍នេះ មើលឧកញ៉ាៗច្រៀង

កម្សាន្ត

នាចុងសប្ដាហ៍នេះគឺថ្ងៃទី ០៤ និង ០៥ មីនា នឹងមានការរៀបចំប្រគំតន្ត្រីខ្នាតយក្ស CAMBODIA BEER MEGA CONCERT 2023 ដែលនឹងធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ពីម៉ោង ៦ ល្ងាចតទៅ ដោយមានការផ្សាយផ្ទាល់ទាំងហ្វេសប៊ុកផេក Cambodia Beer និងកញ្ចក់ទូរទស្សន៍ BTV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធីនោះផងដែរ ក៏នឹងមានការអញ្ចើញចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក ខាន់ ជេមស៍ លោក គូម៉ា កញ្ញា អ៉ីវ៉ា រួមជាមួយតារាចម្រៀងជំនាន់ថ្មីពេញនិយមប្រចាំផលិតកម្ម Galaxy Navatra។

កាន់តែពិសេស បងប្អូនអាចចូលរួមលេងហ្គេមឈ្នះរង្វាន់ស្រស់ស្អាតជាច្រើន ក្រេបរសជាតិដ៏ឆ្ងាញ់អស្ចារ្យរបស់ CAMBODIA BEER រាំលេងកម្សាន្តយ៉ាងសប្បាយតាមចង្វាក់ភ្លេងក្រោមពន្លឺភ្លើងពណ៌លើឆាកតន្រ្តី ដែលប្រមូលផ្ដុំដោយតារាៗជួរមុខ នៃព្រះរាជាណាចក្រកម្ពុជាថែមទៀត។

ដូច្នេះ សូមកុំភ្លេចចូលរួមឲ្យបានកោះករ ឬអាចទស្សនាតាមការ Live បន្តផ្ទាល់លើហ្វេកប៊ុកផេកផ្លូវការរបស់ Cambodia Beer តាមរយៈតំណភ្ជាប់ https://www.facebook.com/cambodiabeer