ធានាសប្បាយរីករាយកក្រើកខេត្តកំពង់ឆ្នាំង ជាមួយវត្តមានកំពូលតារាចម្រៀងកំពូលៗលំដាប់ប្រទេសកម្ពុជាក្នុងការប្រគុំតន្រ្តី CAMBODIA Mega Concert

កម្សាន្ត

ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា និងក្រុមហ៊ុនស្រាបៀរ CAMBODIA នឹងសហការគ្នានាំយកមកនូវការប្រគុំតន្រ្តីដ៏កក្រើក និងធំសម្បើមថ្មីមួយទៀត ជូនដល់បងប្អូនទស្សនិកជនក្នុងខេត្តកំពង់ឆ្នាំង គឺព្រឹត្តិការណ៍ប្រគុំតន្រ្តី CAMBODIA Mega Concert។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមនេះ នឹងរៀបចំឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ នៅទីរួមខេត្តកំពង់ឆ្នាំង ជិតវិមានឯករាជ្យ និងមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងជាច្រើនរូបរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលសុទ្ធសឹងជាតារាចម្រៀងល្បីកំពូលប្រចាំប្រទេសកម្ពុជា រួមមានដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត  លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើន និងមានវត្តមានពិសេសរបស់កំពូលតារាកំប្លែង នាយ ក្រឹម ផងដែរ។

កម្មវិធីដ៏ពិសេសនេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ចាប់ពីម៉ោង ៨យប់ តទៅ។

កុំភ្លេចណា មកចូលរួមទាំងអស់ និងទទួលអារម្មណ៍រំភើបរីករាយជាមួយបទចម្រៀងល្បីៗ និងពេញនិយម ជាមួយឈុតឆាកសម្តែងផ្ទាល់របស់អាយដលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងអស់គ្នា! ថ្ងៃទី១៨-១៩ មីនា ឆ្នាំ២០២៣នេះ នៅទីតាំងវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំង!