តោះអ្នកបាត់ដំបង! ២ថ្ងៃពេញត្រៀមសប្បាយញាប់ញ័រឱ្យអស់ដៃ ជាមួយកំពូលតារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert

កម្សាន្ត

ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងធ្វើដំណើរទៅខេត្តបាត់ដំបងជាបន្តទៀតហើយ ដើម្បីបង្កភាពសប្បាយរីករាយ រំភើបញាប់ញ័រ ជូនដល់បងប្អូន យុវវ័យ ពុកម៉ែមាមីង និងទស្សនិកជនអ្នកគាំទ្រទាំងអស់ក្នុងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍តន្រ្តីដ៏ធំសម្បើមនេះនឹងត្រូវរៀបចំឡើងនៅលើទឹកដីខេត្តបាត់ដំបង រយៈពេល០២ថ្ងៃពេញ គឺនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣នេះ ដែលនឹងមានវត្តមានចូលរួមយ៉ាងកក្រើក រួមមានវត្តមានកំពូលតារាចម្រៀងប្រចាំនៅកម្ពុជា ដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត  លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក សុវត្ថិ មុនីវណ្ណ កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀត។

កម្មវិធីដ៏ពិសេសនេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ចាប់ពីម៉ោង ៨យប់ តទៅ។

កុំភ្លេចណា មកចូលរួមទាំងអស់ និងទទួលអារម្មណ៍រំភើបរីករាយជាមួយបទចម្រៀងល្បីៗ និងពេញនិយម ជាមួយឈុតឆាកសម្តែងផ្ទាល់របស់អាយដលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងអស់គ្នា! ថ្ងៃទី២៥-២៦ មីនា ឆ្នាំ២០២៣នេះ នៅទីតាំងស្ពានទី១ ជិតផ្សាររាត្រី ស្រុកមោងឬស្សី ខេត្តបាត់ដំបង!