Nvidia យល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃ ១២,៩ពាន់លានដុល្លារ
យោងតាមសារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃទី២៦ ខែសីហា ថាក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានយល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃប្រមាណ ១២,៩ពាន់ដុល្លារ។

គួរឲ្យដឹងថា Nvidia ស្ថិតនៅក្នុងចំណោមអ្នកវិនិយោគធំៗ រួមជាមួយក្រុមហ៊ុន Salesforce និងក្រុមហ៊ុន Google របស់ Alphabet ដែលបានគាំទ្រ Hugging Face ក្នុងអំឡូងពេលមានការរៃអង្គាសទឹកប្រាក់បានចំនួន ២៣៥លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលកាលនោះបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ កើនឡើងដល់ ៤,៥ពាន់លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការទិញនេះ បានឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃពុធ បានព្យាករពីការកើនឡើង ៧០% នៃប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់របស់ខ្លួន ដែលបង្ហាញពីតម្រូវការឥតឈប់ឈរសម្រាប់ការគណនាផ្នែក AI។ Nvidia ក៏បាននិយាយផងដែរថា ខ្លួនមានថវិកាចំនួន ១៨ពាន់លានដុល្លារផ្សេងទៀត សម្រាប់ការវិនិយោគលើភាគហ៊ុន នៅឆ្នាំសារពើពន្ធ២០២៧។

ជម្រាបជូនថា កាលពីខែកក្កដា ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Hugging Face ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានរងការគំរាមកំហែងនៅពេលដែលម៉ូឌែល OpenAI មួយចំនួនបានដំណើរការខុសប្រក្រតី (gone rogue) ក្នុងអំឡុងពេលនៃការធ្វើតេស្តសន្តិសុខ ហើយបានបង្កឱ្យមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន៕​

The post Nvidia យល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃ ១២,៩ពាន់លានដុល្លារ appeared first on .

ភរិយាថៅកែក្រុមហ៊ុន Vingroup ឡើងតំណែងជាអ្នកដាច់គេទីពីររបស់ប្រទេសវៀតណាម
លោកស្រី Pham Thu Huong ដែលជាភរិយារបស់ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong បានវ៉ាដាច់លោកស្រី​ Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet ដើម្បីក្លាយជាអ្នកមានបំផុតទីពីរនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកស្រី កើនឡើង ២៦៥លានដុល្លារបន្ថែមទៀត។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោកស្រី Pham Thu Huong បានឈានដល់ ៤,១ពាន់លានដុល្លារ ដោយបានឡើងជំនួសតំណែងលោកស្រី Nguyen Thi Phuong Thao ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារ និងបានកាន់តំណែងជាអ្នកមានបំផុតទីពីររបស់ប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរឲ្យដឹងថា លោកស្រី​ Huong ជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន Vingroup ដែលបច្ចុប្បន្នកំពុងបម្រើការជាអនុប្រធានក្រុមហ៊ុនផងដែរ។ លើសពីនេះ លោកស្រីក៏ជាប្រធានក្រុមហ៊ុន Green SM ដែលជាក្រុមហ៊ុនហៅឡានតាក់ស៉ី បង្កើតឡើងដោយមហាសេដ្ឋី Pham Nhat Vuong ដែលជាស្វាមីរបស់លោកស្រីផងដែរ។

ជម្រាបជូនថា បច្ចុប្បន្ន លោក Pham Nhat Vuong នៅតែជាអ្នកមានបំផុតនៅក្នុងប្រទេសវៀតណាម ដោយមានទ្រព្យសម្បត្តិសរុបចំនួន ៣៦,៥ពាន់លានដុល្លារ។ ប្រធានក្រុមហ៊ុន Vingroup រូបនេះជាប់ចំណាត់ថ្នាក់ទី៦០ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក និងជាអ្នកមានដាច់គេរបស់អាស៊ីអាគ្នេយ៍ផងដែរ៕​

The post ភរិយាថៅកែក្រុមហ៊ុន Vingroup ឡើងតំណែងជាអ្នកដាច់គេទីពីររបស់ប្រទេសវៀតណាម appeared first on .

មហាសេដ្ឋី Jack Ma ចាយលុយជាង ៧៦លានដុល្លារ ទិញភាគហ៊ុន Alibaba ដើម្បីបង្ហាញទំនុកចិត្តលើ AI
មហាសេដ្ឋី លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba ថ្មីៗនេះ​ បានបង្កើនការកាន់កាប់ភាគហ៊ុនរបស់លោកនៅក្រុមហ៊ុននេះបន្ថែមទៀត ដល់ចំនួនជាង ៦០០លានដុល្លារហុងកុង (ឬ ៧៦,៥លានដុល្លារ)។

យោងតាមសារព័ត៌មានរដ្ឋចិន STAR Market Daily បានរាយការណ៍កាលពីថ្ងៃអង្គារដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះថា ជុំវិញការទិញភាគហ៊ុនរបស់លោក Ma នេះ គឺជាការបង្ហាញទំនុកចិត្តលើសក្តានុពលផ្នែកបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន Alibaba បន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ ប្រធានក្រុមហ៊ុន Alibaba លោក Joseph Tsai ក៏បានប្រកាសទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនបន្ថែមចំនួន ៧២០ ០០០ ភាគហ៊ុន ផងដែរ កាលពីថ្ងៃអង្គារ ពោលគឺពីរថ្ងៃបន្ទាប់ពីក្រុមហ៊ុន e-commerce និង Cloud computing ខ្នាតយក្សរបស់ចិនមួយនេះ បានប្រកាសពីការសម្រុកលក់ភាគហ៊ុនយ៉ាងច្រើន ក្នុងទំហំទឹកប្រាក់ ៨០ប៊ីលានដុល្លារហុងកុង (ឬស្មើនឹង១០,២ប៊ីលានដុល្លារ) ដើម្បីរៃអង្គាសប្រាក់សម្រាប់ពង្រីកមហិច្ឆតាផ្នែក AI របស់ខ្លួន។

យោងតាមឯកសារដាក់ជូនផ្សារភាគហ៊ុនបានឱ្យដឹងទៀតថា លោក Tsai បានទិញភាគហ៊ុនទាំងនោះក្នុងតម្លៃជាមធ្យម ១១៣,៤៧ដុល្លារហុងកុង (១៤,៤៨ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន សរុបជាទឹកប្រាក់ប្រហែល ៨២លានដុល្លារហុងកុង។

តាមរយៈការទិញបន្ថែមនេះ លោក Tsai និងនាយកប្រតិបត្តិ លោក Eddie Wu បានទិញភាគហ៊ុនសរុបបញ្ចូលគ្នាក្នុងចំនួនជាង ២០០លានដុល្លារហុងកុង សម្រាប់រយៈពេលពីរថ្ងៃចុងក្រោយនេះ៕​

The post មហាសេដ្ឋី Jack Ma ចាយលុយជាង ៧៦លានដុល្លារ ទិញភាគហ៊ុន Alibaba ដើម្បីបង្ហាញទំនុកចិត្តលើ AI appeared first on .

ធនាគារកណ្តាលអាមេរិក Fed ទំនងដំឡើងអត្រាការប្រាក់បន្ថែម ក្រោយឃើញរបាយការណ៍អតិផរណា​
លទ្ធភាពដែលធនាគារកណ្តាលអាមេរិក (Fed) អាចនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត បានកើនឡើងបន្តិច បន្ទាប់ពីមានការចេញផ្សាយតួលេខអតិផរណា សម្រាប់ខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៦ ខែសីហា ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) សម្រាប់ខែកក្កដា បានកើនឡើង ៣,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះគឺខ្ពស់ជាងខែមុនបន្តិច (៣,៦%) និងនៅតែខ្ពស់ជាងគោលដៅ ២% របស់ Fed ឆ្ងាយ។

គួរឲ្យដឹងផងដែរថា PCE គឺជាវិធានការវាស់វែងអតិផរណាដែល Fed ចូលចិត្តប្រើប្រាស់បំផុត សម្រាប់ការបង្កើន ឬទម្លាក់អត្រាប្រាក់របស់ខ្លួន។ នេះជាខែទី៦៥ ជាប់ៗគ្នាដែលអតិផរណារបស់អាមេរិក បានកើនឡើងលើសពីគោលដៅកំណត់។

យ៉ាងណាមិញ Fed បានបន្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលក្នុងកម្រិត ៣,៥ – ៣,៧៥% ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥។ ប្រធាន Fed ថ្មី លោក Kevin Warsh នៅតែប្តេជ្ញាចិត្តក្នុងការនាំយកអតិផរណាឱ្យខិតជិតគោលដៅរបស់ខ្លួន ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ច្បាស់ថា តើគោលដៅនេះអាចសម្រេចបានដោយមិនចាំបាច់ដំឡើងអត្រាការប្រាក់ដែរឬអត់នោះទេ។

ទន្ទឹមនឹងនេះ លោកស្រី Heather Long ប្រធានផ្នែកសេដ្ឋកិច្ចនៅ Navy Federal Credit Union បាននិយាយថា៖”សហរដ្ឋអាមេរិកនៅតែប្រឈមមុខនឹងបញ្ហាអតិផរណាខ្ពស់។ ទិន្នន័យចុងក្រោយនេះផ្តល់ពេលវេលាបន្ថែមឱ្យលោក Warsh ក្នុងការរង់ចាំ និងតាមដានមើល។ ប៉ុន្តែលោកចាំបាច់ត្រូវតែមានភាពច្បាស់លាស់ជាងនេះអំពីអ្វីដែលលោកកំពុងតាមដាន និងអ្វីដែលជាកត្តារុញច្រានឱ្យពួកគេដំឡើងអត្រាការប្រាក់បន្ថែមទៀត”។

គួរជម្រាបជូនថា ថ្មីៗនេះ មន្ត្រី Fed កាន់តែច្រើនឡើងបានសម្តែងការគាំទ្រចំពោះការដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា។ បច្ចុប្បន្ន អ្នកវិនិយោគព្យាករថាមានឱកាសដល់ទៅ ៤៤% ហើយ ដែល Fed នឹងចាត់វិធានការជុំវិញការដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំខែកញ្ញារបស់ខ្លួន៕​

The post ធនាគារកណ្តាលអាមេរិក Fed ទំនងដំឡើងអត្រាការប្រាក់បន្ថែម ក្រោយឃើញរបាយការណ៍អតិផរណា​ appeared first on .

មេ CIA អាមេរិក ទៅដល់រុស្ស៊ីស្ងាត់ៗ ដើម្បីព្រមានទីក្រុងម៉ូស្គូ កុំឲ្យប៉ះសមាជិកអង្គកាណាតូ
ដំណើរបំពេញទស្សនកិច្ចរបស់នាយកសេវាសម្ងាត់អាមេរិក CIA លោក John Ratcliffe ទៅកាន់ទីក្រុងម៉ូស្គូ ត្រូវបានរាយការណ៍ថា មានគោលបំណងព្រមានប្រទេសរុស្ស៊ី ប្រឆាំងនឹងការតម្រង់ទិសវាយប្រហារលើសមាជិកអង្គការ NATO បន្ទាប់ពីមានការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់អំពីហានិភ័យទាំងនេះ។

យោងតាមសារព័ត៌មាន The Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី ២៦ ខែសីហា ថាដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់នាយក CIA ទៅកាន់ទីក្រុងម៉ូស្គូ នៅសប្តាហ៍នេះ គឺមានគោលបំណងព្រមានរុស្ស៊ីកុំឱ្យវាយប្រហារលើបណ្តាប្រទេសជាសមាជិក NATO។

ជុំវិញដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់ថ្មីៗ ដោយមន្ត្រីអាមេរិក។ ពួកគេព្រួយបារម្ភថា ដោយសារតែការប្រឈមមុខនឹងសង្គ្រាមនៅអ៊ុយក្រែន និងសម្ពាធក្នុងស្រុក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចាប់ផ្តើមការវាយប្រហារលើប្រទេសនៅតំបន់បាល់ទិក ដែលរាប់ចាប់តាំងពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (cyberattacks) រហូតដល់ការជ្រៀតជ្រែកផ្លូវគោកក្នុងទ្រង់ទ្រាយតូចៗ ណាមួយ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែសីហា ថា លោក Ratcliffe បានជួបពិភាក្សាជាមួយមន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ី ក្នុងអំឡុងពេលដែលលោកនៅទីក្រុងម៉ូស្គូ ប៉ុន្តែមិនបានជួបជាមួយប្រធានាធិបតី ពូទីន នោះទេ។

គួរជម្រាបជូនថា ដំណើររបស់លោក Ratcliffe កត់សម្គាល់ពីឱកាសដ៏កម្រមួយសម្រាប់ប្រធានផ្នែកស៊ើបការណ៍សម្ងាត់អាមេរិក ក្នុងការទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ លើកចុងក្រោយដែលនាយក CIA បានទៅទស្សនកិច្ចនៅរុស្ស៊ី គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលលោក William Burns ក្រោមអាណត្តិប្រធានាធិបតី ចូ បៃឌិន បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីព្រមានលោក ពូទីន កុំឱ្យវាយប្រហារលើអ៊ុយក្រែន៕

The post មេ CIA អាមេរិក ទៅដល់រុស្ស៊ីស្ងាត់ៗ ដើម្បីព្រមានទីក្រុងម៉ូស្គូ កុំឲ្យប៉ះសមាជិកអង្គកាណាតូ appeared first on .

ប្រធានាធិបតីអ៊ុយក្រែន ផ្តល់រង្វាន់គ្រឿងឥស្សរិយយសខ្ពស់បំផុតដល់មហាសេដ្ឋី Elon Musk
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រគល់គ្រឿងឥស្សរិយយស Order of Freedom ជូនដល់លោក Elon Musk ព្រមទាំងបានស្វែងរកការអនុញ្ញាតពីមហាសេដ្ឋីអាមេរិករូបនេះ ដើម្បីចូលទៅប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមផ្កាយរណប Starlink នៅក្នុងទឹកដីរុស្ស៊ី ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Independent ។

នៅក្នុងក្រឹត្យមួយដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានថ្លែងថា លោក Elon Musk ត្រូវបានផ្តល់ជូនគ្រឿងឥស្សរិយយស Order of Freedom សម្រាប់ “ការរួមចំណែកដល់ការការពារសេរីភាព និងជីវិតមនុស្ស ព្រមទាំងការអភិវឌ្ឍទំនាក់ទំនងរវាងប្រជាជនអ៊ុយក្រែន និងសហរដ្ឋអាមេរិក”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បាននិយាយទៀតថា នេះគឺជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេស ដែលត្រូវបានប្រគល់ជូនដល់ពលរដ្ឋបរទេស។ យ៉ាងណាមិញ លោក Elon Musk ហាក់នៅមិនទាន់បានធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការទទួលបានគ្រឿងឥស្សរិយយស Order of Freedom ពីប្រធានាធិបតីអ៊ុយក្រែននេះ នៅឡើយទេ។

ជុំវិញការផ្តល់ជូននេះ បានកើតឡើងចំពេលដែលអ៊ុយក្រែនមានបំណងចង់បានការអនុញ្ញាតពី SpaceX ក្នុងការប្រើប្រាស់ប្រព័ន្ធ Starlink របស់ខ្លួន ដើម្បីបញ្ជាដ្រូន (UAVs) វាយប្រហារលើទីតាំងបាញ់កាំជ្រួចបាលីស្ទិកនៅក្នុងដីរុស្ស៊ី ក្នុងគោលបំណងបង្ការកុំឱ្យទីក្រុងម៉ូស្គូបាញ់កាំជ្រួចសំដៅលើទីក្រុងនានា ក្នុងប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងថាក្រុមហ៊ុន SpaceX របស់លោក Musk បានបើកប្រតិបត្តិការបណ្តាញអ៊ីនធឺណិតផ្កាយរណប Starlink ដែលជាប្រព័ន្ធមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាការតភ្ជាប់ទំនាក់ទំនងក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងទ័ពនៃប្រទេសនេះ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី បានផ្ទុះឡើងនៅដើមឆ្នាំ២០២២ មក៕​

The post ប្រធានាធិបតីអ៊ុយក្រែន ផ្តល់រង្វាន់គ្រឿងឥស្សរិយយសខ្ពស់បំផុតដល់មហាសេដ្ឋី Elon Musk appeared first on .

ក្រុម AOT ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការរំលោភបំពានរបស់យោធាថៃ នៅតំបន់អូរខ្លាឃ្មុំ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦  ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្ម (AOT KH HOM) មកពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចុះសង្កេតការណ៍នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យលើសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា ព្រមទាំងការកាន់កាប់ដោយខុសច្បាប់នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សកម្មភាពអនាធិបតេយ្យនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់ និងកុមារ ១០១នាក់) ដោយមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

បេសកកម្មផ្ទៀងផ្ទាត់របស់ក្រុម AOT នាពេលនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព កិត្តិយស និងគ្មានការរារាំង។

ក្រសួងការពារជាតិបានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងឯកសារពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពគ្នា (រួមមាន MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣)។ ជាមួយគ្នានេះ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ដោយខុសច្បាប់ (fait accompli) ហើយនឹងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃ ប្រឆាំងនឹងរាល់សកម្មភាពឯកតោភាគីដែលរំលោភលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕

The post ក្រុម AOT ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការរំលោភបំពានរបស់យោធាថៃ នៅតំបន់អូរខ្លាឃ្មុំ appeared first on .

លោក ត្រាំ ថាចង់បង្រៀនមេរៀនមួយដល់កាណាដា ក្រោយផ្ទុះសង្គ្រាមពាណិជ្ជកម្មជាថ្មី​
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា វាដល់ពេលដែលត្រូវបង្រៀនមេរៀនមួយដល់ប្រទេសកាណាដា អំពីរបៀបធ្វើខ្លួន ពោលគឺក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបរាជ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Rueters។

ថ្លែងទៅកាន់បទសម្ភាសមួយកាលពីថ្ងៃទី២៦ ខែសីហា លោក ត្រាំ លើកឡើងថា ៖”ពួកគេគ្មានអ្វីដែលយើងចាំបាច់ត្រូវតែមាននោះទេ ដូច្នេះយើងអាចគ្រប់គ្រងបានដោយគ្មានបញ្ហា។ ខ្ញុំចង់សំដៅថា អាចនឹងមានរឿងមួយចំនួនដែលរំខានបន្តិចបន្តួច ប៉ុន្តែយើងអាចស្វែងរកវាពីកន្លែងផ្សេងទៀតបាន។ វាដល់ពេលដែលត្រូវបង្រៀនកាណាដាថា ពួកគេមិនអាចបន្តប្រព្រឹត្តបែបនេះតទៅទៀតបានឡើយ”។

គួរឲ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា លោក ត្រាំ បានដាក់ពន្ធថ្មីចំនួន ៥០% លើទំនិញនាំចូលពីកាណាដាដែលមានតម្លៃសរុបប្រមាណ ២០ប៊ីលានដុល្លារ ភ្លាមៗបន្ទាប់ពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបរាជ័យ។ កាណាដា ក៏បានឆ្លើយតបវិញ ដោយការដាក់ពន្ធសងសឹកលើទំនិញនាំចូលពីអាមេរិកដែលមានតម្លៃ ២០ប៊ីលានដុល្លារក្នុងមួយឆ្នាំដូចគ្នា ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៨ ខែកញ្ញា។

មិនតែប៉ុណ្ណោះ នៅក្រោយមក មេសេតវិមានរូបនេះ បានប្រកាសដាក់ពន្ធ ៥០% បន្ថែមទៀតលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលនាំចូលពីកាណាដា ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៧ តទៅ។ កាណាដាបានលើកឡើងថា ការបដិសេធរបស់អាមេរិកក្នុងការលើកលែងពន្ធលើដែកថែប/យានយន្តធុនមធ្យម និងធន់ធ្ងន់ គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលភាគីទាំងពីរមិនអាចសម្រេចបានកិច្ចព្រមព្រៀងកាលពីពេលកន្លងទៅ៕​

The post លោក ត្រាំ ថាចង់បង្រៀនមេរៀនមួយដល់កាណាដា ក្រោយផ្ទុះសង្គ្រាមពាណិជ្ជកម្មជាថ្មី​ appeared first on .

កម្ពុជា វៀតណាម ឡាវ ឯកភាពបង្កើតយន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីជាផ្លូវការ
កម្ពុជា ឡាវ និងវៀតណាម (CLV) បានកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ជាប្រវត្តិសាស្ត្រលើកដំបូង ស្របពេលប្រទេសទាំងបី បានឯកភាពបង្កើតជាផ្លូវការនូវ យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងលោកស្រី Suanesavanh Vignaket តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ នេះ គឺជាកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងបី ដែលភាគីទាំងបីបានឯកភាពតម្លើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ពីថ្នាក់មន្ត្រីជំនាញមកថ្នាក់រដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបីបានឯកភាពបង្កើតជាផ្លូវការនូវ យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ភាគីទាំងបីក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ឆ្នាំ២០២៦-២០២៨ ដោយកំណត់វិស័យអាទិភាពចំនួន៦ រួមមាន ការអភិវឌ្ឍ និងការតភ្ជាប់ផលិតផលទេសចរណ៍រួម ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងបី ការផ្សព្វផ្សាយ និងកសាងម៉ាកយីហោរួមក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។

សូមជម្រាបថា តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងបីបានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម «ដំណើរកម្សាន្តម្តង បីគោលដៅ» ការជំរុញការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី ក៏ដូចជាការផ្សព្វផ្សាយរួមនូវគោលដៅទេសចរណ៍ CLV ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងរួមសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងបី៕ អត្ថបទ៖ហ្សាលីន

The post កម្ពុជា វៀតណាម ឡាវ ឯកភាពបង្កើតយន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីជាផ្លូវការ appeared first on .

សម្ដេចតេជោ៖ ការធ្វើសង្គ្រាមនៅសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចលើសមរភូមិទៀតហើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភា នៃអន្តរសភាលើកទី២ បានលើកឡើងថា ការធ្វើសង្គ្រាមនៅក្នុងសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ព នៅលើសមរភូមិរូបវន្តទៀតហើយ។នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ក្នុងពេលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើសង្គ្រាមនៅក្នុងសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ព នៅលើសមរភូមិរូបវន្តទៀតហើយ។ សង្គ្រាមបានវិវត្តទៅជាសំណាញ់ដ៏ស្មុគស្មាញ និងមានច្រើនស្រទាប់នៃវិបត្តិដែលប្រទាក់ក្រឡាគ្នា ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យសង្គម បាត់បង់ស្ថិរភាព មុនពេលសង្គ្រាមចំហត្រូវបានប្រកាសជាផ្លូវការ។

សម្ដេចតេជោ បន្តថា នៅក្នុងគំរូថ្មីនេះ ការវាយប្រហារជាយុទ្ធសាស្ត្រលែងមានការបែងចែកចំពោះប្រជាជន ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស្នូលទៀតហើយ។ ជម្លោះទំនើបបានឈានដល់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ នៃជីវភាពរបស់ប្រជាពលរដ្ឋសាមញ្ញ ដោយបង្វែរទ្រព្យសាធារណៈឱ្យទៅជាតំបន់សមរភូមិសកម្ម។ យើងឃើញមានការវាយប្រហារដោយ ដូនទំនើប តម្រង់ ទៅលើសំណង់ស៊ីវិល រួមមាន៖ ផ្លូវ ស្ពាន ទីសក្ការៈសាសនា សាលារៀន និងរោងចក ចម្រាញ់ប្រេង។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនេះ ការបំផ្លិចបំផ្លាញដោយចេតនានៅលើបំពង់បង្ហូរឧស្ម័ន និងការបាញ់ ប្រហារទៅលើនាវាពាណិជ្ជកម្មដឹកប្រងឥន្ធនៈ បានក្លាយទៅជាឧបករណ៍ដ៏ងាយស្រួល នៅ ក្នុងយុទ្ធវិធីនៃល្បែងភូមិសាស្ត្រនយោបាយ ដោយមិនគិតគូរទាល់តែសោះចំពោះផលប៉ះ ពាល់ដល់សកលលោកទាំងមូល។ ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះ បទល្មើសឆ្លងដែន ដូចជាការឆបោកតាមអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេស ដទៃដោយខុសច្បាប់ គឺជាទម្រង់នៃសង្គ្រាមទំនើបមួយនៅក្នុងយុទ្ធវិធីប្រផេះ (Grey-zone tactics) នេះឯង។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មបានប្រើប្រាស់របាំងពន្ធគយ ដើម្បីដាក់ទណ្ឌកម្ម និងដកហូតការអនុគ្រោះពាណិជ្ជកម្មដែលមានពីមុនមក សង្គ្រាមបច្ចេកវិទ្យាបង្ហាញពី ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សឺមីកុងឌុចទ័រ ទំនើប និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រដ៏សំខាន់។ចុងក្រោយ សង្គ្រាម និងនយោបាយ គាំពារនិយមទាក់ទងនឹងធនធានធម្មជាតិ បាននិងកំពុងរុញច្រានឱ្យមានការដណ្តើមគ្នាយ៉ាងខ្លាំងក្លា និងការរឹតត្បិតលើធនធានយុទ្ធសាស្ត្រនានានៅលើពិភពលោក ដូចជា៖ ថាមពល និងរ៉ែកម្រ (rare earth) ដែលធ្វើឱ្យប្រទេសងាយរងគ្រោះធ្លាក់ចូលទៅក្នុងសំណាញ់ អសន្តិសុខជាប្រព័ន្ធ។

ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវត្តដ៏គួរឱ្យព្រួយបារម្ភនៅក្នុងបរិបទនេះ គឺការបំពានច្បាប់អន្តរជាតិដោយតួអង្គ ដែលមានអំណាចដែលអនុវត្តសិទ្ធិការពារខ្លួនបែបផ្តាច់មុខ ការវាយលុកមុនដោយគ្មាន ហេតុផលត្រឹមត្រូវ និងយុទ្ធសាស្ត្រកំណត់គោលដៅដកក្បាលម៉ាស៊ីនដឹកនាំ (targeted decapitation strategies) ការគំរាមកំហែងសន្តិសុខជាប្រព័ន្ធនេះ បានបំផ្លាញទាំងស្រុងនូវសុបិន នៃសន្តិសុខរួម៕ អត្ថបទ៖ហ្សាលីន

The post សម្ដេចតេជោ៖ ការធ្វើសង្គ្រាមនៅសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចលើសមរភូមិទៀតហើយ appeared first on .