ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងក្រុមហ៊ុនអ៊ឹមអេសអ៊ិន អេច អិនវេសម៉ិន ឯ.ក (MSNH Investment Co., Ltd) បានជ្រើសរើសស៊ីម៉ងត៍អូដ្ឋជាដៃគូក្នុងការសាងសង់ទីស្នាក់ការកណ្តាល ដែលមានឈ្មោះថា FTB Tower។

គម្រោងទីស្នាក់ការកណ្តាលរបស់ធនាគារ FTB បានចំណាយពេលសាងសង់ជាង ៣ឆ្នាំ មានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ កម្ពស់សរុបចំនួន ២៨ជាន់ និងមានជាន់ក្រោមដីចំនួន ៤។ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅ ចំកណ្ដាលទីក្រុងភ្នំពេញ។ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទ អគារលំដាប់ខ្ពស់ ហើយការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារៈទំនើបៗ រួមទាំងបច្ចេកវិទ្យា ចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម សុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថានស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដាថ្នាក់ជាតិ និងតំបន់។

ស្ថិតនៅពីក្រោយសំណង់ដែលបានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជា គឺការជ្រើសរើសយកស៊ីម៉ងត៍យីហោយក្សក្នុងស្រុក ស៊ីម៉ងត៍អូដ្ឋ របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ដែលជាយីហោស៊ីម៉ងត៍ដែលមានការនិយមប្រើប្រាស់ពីសំណាក់ជាងសំណង់និងបណ្តាការដ្ឋានសំណង់ជាច្រើនក្នុងប្រទេស។
យ៉ាងណាមិញមិនត្រឹមជឿជាក់លើគុណភាពដែលពេញនិយមលើទីផ្សារនោះទេ ថ្មីៗនេះកាលពីថ្ងៃទី១៩ មិថុនាកន្លងទៅ ថ្នាក់ដឹកនាំធនាគារ FTB បានធ្វើទស្សនកិច្ចក្នុងរោងចក្រ ស៊ីម៉ងត៍អូដ្ឋ ដែលមានទីតាំងស្ថិតក្នុង ខេត្តកំពត។

ក្នុងដំណើរទស្សនកិច្ចខាងលើថ្នាក់ដឹកនាំធនាគារ FTB បានឃើញពីការអនុវត្តជាក់ស្តែងក្នុងដំណើរការផលិតស៊ីម៉ងត៍របស់រោងចក្រ ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុបស្តង់ដាលំដាប់ពិភពលោកដ៏ទំនើប និងមានទំហំធំជាងគេ ហើយក៏ជាក្រុមហ៊ុនដែលផលិតបានស៊ីម៉ងត៍ដែលមានគុណភាពល្អដាច់គេផងដែរក្នុងប្រទេសកម្ពុជា។
នាឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលដោយការដាក់រង្វាន់ជាលុយសុទ្ធនៅក្នុងបាវក៏ដូចជាមានសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់ធំដូចជារថយន្ត ម៉ូតូ និងទូរសព្ទជាច្រើនរង្វាន់ទៀត ។ ក្រុមហ៊ុន ជីប ម៉ុងអ៊ិនស៊ី ដែលមានក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនមេ បានវិនិយោគទឹកប្រាក់ជិត ៣០០ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សនេះឡើងមក។
សូមជម្រាបដែរថា ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ បានឈរជើងលើទីផ្សារជាងពីរទស្សវត្សមកហើយ និងជារោងចក្រដែលវិនិយោគឡើងដោយកូនខ្មែរពិតៗ និងធានា បាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដាលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់តជំនាន់៕
