បុរី មេគង្គ លែន ចូលរួមលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជាដោយត្រៀមបង្កើតឧទ្យានកំសាន្ដ៥ហិកតាលើផ្លូវជាតិ៦A ក្នុងគម្រោង «មេគង្គ ស៊ីធី»

ព័ត៌មានថ្មីៗ

(ភ្នំពេញ)៖ បុរី មេគង្គ លែន ប្រកាសជាផ្លូវការនៃការលេចរូបរាងឧទ្យាន ៥ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ៦A ជាផ្លូវចរន្តសេដ្ឋកិច្ចដ៏សំខាន់និងមមាញឹក ហ៊ុមព័ទ្ធដោយពាណិជ្ជកម្មធំៗជាច្រើន ក្នុងតំបន់ជ្រោយចង្វារ នៅគម្រោង «មេគង្គ ស៊ីធី» ដែលលាតសន្ធឹងលើផ្ទៃដី ១០០ហិកតា កសាងជាសហគមន៍រស់នៅទំនើបមួយ ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧទ្យាន The Mekong Park នឹងក្លាយជាបេះដូងនៃគម្រោង «មេគង្គ ស៊ីធី» លាតសន្ធឹងលើផ្ទៃដី ៥ហិកតា ជាឧទ្យានផ្សារភ្ជាប់សកម្មភាពប្រចាំថ្ងៃទៅនឹងធម្មជាតិ ការ​លំហែ​កាយ និង​ប្រណិត​ភាពរួម​បញ្ចូល​គ្នា​ផ្ដល់ជូននូវបទ​ពិសោធ​ន៍ថ្មីប្លែកដំបូងគេ​។

The Mekong Park បែងចែកជា ៩ តំបន់ធំៗដែលប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយដោយភាពស្និទ្ធិស្នាលរួមមាន៖

  • តំបន់ទី១៖ The Panorama Zone – ជាច្រកចូលនៃឧទ្យាន ទទួលស្វាគមន៍លោកអ្នកដោយទឹកធ្លាក់ដ៏សែនមនោរម្យ អមដោយរូបចម្លាក់បែបអ៊ឺរ៉ុប
  • តំបន់ទី២៖ Wind Zone – ជាតំបន់ខ្យល់ត្រជាក់ធម្មជាតិ សាយភាយក្លិនឧទ្យានគ្រប់ទិសទី
  • តំបន់ទី៣៖ Adventure Zone – ជាពិភពផ្សងព្រេង
  • តំបន់ទី៤៖ Lakeside Zone – ជាតំបន់ជាប់មាត់ទឹក មានភោជនីយដ្ឋានអណ្ដែតលើទឹក
  • តំបន់ទី៥៖ The Prestige Clubhouse – សេតវិមានប្រណិតសម្រាប់សង្គមសម័យថ្មី
  • តំបន់ទី៦៖ Green Zone – ជាតំបន់វាលស្មៅបៃតងក្រោមម្លប់ព្រៃប្រឹក្សា
  • តំបន់ទី៧៖ Chilling Zone – ជាតំបន់ជិះទូកកំសាន្ដ
  • តំបន់ទី៨៖ Joyful Zone – ជាតំបន់ប្រៀបបានដូចទៅនឹងរឿងនិទាន និង
  • តំបន់ទី៩៖ The Lake zone – ជាតំបន់ចែករំលែកក្ដីស្រលាញ់រវាងអ្នកនិងសត្វចិញ្ចឹមជាទីស្រលាញ់។

តំបន់នីមួយៗនៃឧទ្យាន The Mekong Prestige Park ផ្សារភ្ជាប់ទំនាក់ទំនងការរស់នៅប្រចាំថ្ងៃជាមួយនឹងការកំសាន្តចម្រុះចាប់តាំងពី ការគយគន់ទេសភាព, ការដើរកំសាន្ដក្នុងសួនច្បារអមដោយធម្មជាតិបៃតងស្រស់, ការធ្វើលំហាត់ប្រាណដោយរត់ឬជិះកង់, ការទទួលទានអាហារនិងភេសជ្ជៈបែប outdoor, ការកំសាន្ដដ៏សម្បូរបែបដែលជាពិភពផ្សងព្រេងរបស់កុមារ, ការកំសាន្ដបែប Picnic, ការបរិភោគអាហារលើភោជនីយដ្ឋានអណ្ដែតលើទឹក, ការជិះទូកកាយ៉ាក់, ការកំសាន្ដនៅសួនតែ, ការកំសាន្ដនៅសួនផ្កាចម្រុះ, សួនច្បារសម្រាប់ការកំសាន្តរបស់អ្នកនិងសត្វចញ្ចឹមជាទីស្រលាញ់, និងការមើលទេសភាពថ្ងៃលិចដ៏សុខក្សេមក្សាន្ត។

តំបន់ទាំង ៩ នៃឧទ្យានដ៏សម្បូរបែបនេះត្រូវបានរចនាឡើងដោយឆ្លុះបញ្ចាំងពីការគិតគូរចំពោះការជ្រើសរើសទីតាំងតាមទិសព្រះអាទិត្យនិងទិសខ្យល់ដើម្បីធានាបាននូវឧទ្យានដែលមានម្លប់ត្រជាក់ត្រឈឹងត្រឈៃ គ្រប់ពេលវេលា និងទីកន្លែង។ នៅទីនេះ លោកអ្នកអាចរីករាយជាមួយកន្លែងកំសាន្ត មានផ្លូវសម្រាប់ដើរលំហែកាយ និងផ្លូវសម្រាប់ជិះកង់ ដែលធ្វើឱ្យការកំសាន្ត និងសុខភាពរបស់លោកអ្នកកាន់តែមានអត្ថន័យ។

ឧទ្យាន The Mekong Park បានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃ បុរី មេគង្គ លែន នៃការសម្លឹងមើលឃើញរបៀបរស់នៅថ្មី និងតម្រូវការរបស់ម្ចាស់ផ្ទះនាពេលអនាគត ជាសហគមន៍មួយដែលលើកកម្ពស់គុណភាពជីវិត និងផ្ដល់ជូនបទពិសោធន៍នៃការរស់នៅបែបយុគ្គសម័យថ្មីប្រើប្រាស់បច្ចេកវិទ្យាទំនើបឆ្លាតវៃ ប្រកបដោយ ឧត្តមភាព កិត្យានុភាព សុខដុមរមនា និងសុខមាលភាពជូនដល់អតិថិជន ក៏ដូចជាអ្នករស់នៅជុំវិញគម្រោងឱ្យកាន់តែប្រសើរឡើងជាលំដាប់ គ្រប់ជំនាន់ជានិរន្ដរភាព។

បុរី មេគង្គ លែន! ផ្ដើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!